- 2021-04-29 03:15:06
- បាល់ទះ
ជិតដល់ SEA GAMES បាល់ទះឆ្នេរខ្សាច់កម្ពុជា ប្រឹង២ចំណុចនេះខ្លាំងបំផុតអំឡុងពេលប្រមូលផ្ដុំ
- 2021-04-29 03:15:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិតដល់ SEA GAMES បាល់ទះឆ្នេរខ្សាច់កម្ពុជា ប្រឹង២ចំណុចនេះខ្លាំងបំផុតអំឡុងពេលប្រមូលផ្ដុំ
ចន្លោះមិនឃើញ
ដោយសារវិបត្តិជំងឺកូវីដ-១៩ ក្រុមកីឡាករកីឡាការិនីកម្ពុជាគ្រប់វិញ្ញាសា បូករួមទាំងបាល់ទះឆ្នេរខ្សាច់ផងនោះ ត្រូវបានតម្រូវឱ្យប្រមូលផ្ដុំតាមផ្ទះរៀងខ្លួន ដើម្បីត្រៀមប្រកួតស៊ីហ្គេមឆ្នាំ២០២១ នៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខ។
បើតាមលោកគ្រូ សោម ចំណាប់ អំឡុងពេលលំបាកនេះកីឡាករបាល់ទះឆ្នេរខ្សាច់របស់លោក ផ្ដោតសំខាន់លើចំណុច២សំខាន់ៗគឺ កម្លាំងនិងបច្ចេកទេស ព្រោះវាសំខាន់ណាស់សម្រាប់កីឡាករម្នាក់ៗ។
គ្រូបង្វឹកធ្លាប់ជាអតីតជម្រើសជាតិ បាល់ទះឆ្នេរខ្សាច់កម្ពុជារូបនេះបានបញ្ជាក់ថា ៖«យើងប្រមូលផ្ដុំតាំងពីថ្ងៃ១៩ ខែ០៥ មកម៉្លេះ ហើយចំពោះការហាត់តាម Online នេះគឺយើងផ្ដោតសំខាន់ទៅលើកម្លាំង គឺយើងហាត់កម្លាំងឱ្យបានខ្លាំងល្អ បូករួមជាមួយបច្ចេកទេសបន្តិចបន្តួចទៀត តាមអ្វីកីឡាករនីមួយៗអាចធ្វើខ្លួនឯងបាន»។
ចំពោះការហាត់តាម Online លោកគ្រូយល់ឃើញមានផលលំបាកច្រើន ដ្បិតកូនក្រុមមិនសូវធ្វើបានល្អដូចដែលលោកចង់បាន។ ទោះបីជាយ៉ាងណាប្រទេសកម្ពុជាកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ចង់មិនចង់ត្រូវធ្វើបែបនេះ ដើម្បីរក្សាកម្លាំង និងបច្ចេកទេសរបស់ពួកគេ។ រយៈពេលហាត់ លោកគ្រូតម្រូវឱ្យក្រុមកីឡាករហ្វឹកហាត់រយៈពេល២ម៉ោងកន្លះទៅ៣ម៉ោង។
គ្រូបង្វឹកមានដើមកំណើតមកពីខេត្តស្វាយរៀង បានបន្ថែមយ៉ាងដូច្នេះថា ៖«បាល់ទះឆ្នេរខ្សាច់ ឧបម៉ាថាយើងលេងបីសិត បីសិត ត្រូវប្រើពេលអស់១ម៉ោងកន្លះអីចឹងទៅ ដូច្នេះយើងត្រូវហ្វឹកហាត់ម្លាំងឱ្យបានខ្លាំង យើងត្រូវរក្សាកម្លាំងយើងហ្វឹកហាត់ឱ្យបាន២ម៉ោង ២ម៉ោងកន្លះទៅ៣ម៉ោង ដើម្បីរក្សាកម្លាំងយើង ធ្វើម៉េចលេងចប់ពីរសិតបីសិតហ្នឹង គឺកម្លាំងយើងនៅដដែល នេះគេហៅថារក្សាកម្លាំងបានល្អ»។
បន្ទាប់ពីហ្វឹកហាត់ចប់ ក្រុមការងាររបស់លោកក៏មានការអប់រំបន្ថែមដូចចាផ្នែកចិត្តសាស្ត្រ និងការកែតម្រូវបច្ចេកទេសផ្សេងៗ ដើម្បីឱ្យក្រុមកីឡារអភិវឌ្ឍខ្លួនល្អប្រសើរ។
គួរបញ្ជាក់ថា ការប្រកួតស៊ីហ្គេមលើកទី៣១នេះ នឹងធ្វើឡើងនៅទីក្រុងហាណូយប្រទេសវៀតណាម ចាប់ពីថ្ងៃទី ២១ ខែវិច្ឆិកាដល់់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ខាងមុខ៕