• 2021-04-29 01:54:19
  • បាល់ទាត់

Wenger ថា គ្រាប់​ទី​ពីរ​របស់ PSG ជា​កំហុស​​ជញ្ជាំង​ខ្សែ​ការពារ មិន​អាច​ទទួល​យក​បាន​​ឡើយ

  • 2021-04-29 01:54:19
  • ចំនួនមតិ 6 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

លោក Arsene Wenger បាន​ធ្វើ​ការ​បន្ទោស​​លើ​ជញ្ជាំង​ការពារ​របស់ Paris Saint-Germain បន្ទាប់​ពី​ពួក​គេ​ធ្វើ​​ប្រហែល​ចូល​គ្រាប់​ទី​ពីរ​ ចាញ់ Manchester City ២-១ ពាន Champions League។

ខ្សែ​ការពារ​ Marquinhos ជា​អ្នក​រក​គ្រាប់​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​ PSG នាំ​មុខ​នៅ​វគ្គ​ទី​មួយ។ ប៉ុន្តែ Man City បាន​ធ្វើ​ការ​វាយបក​វិញ​​រក​បាន​២​គ្រាប់​នៅ​វគ្គ​ទី​ពីរ ទាត់​បញ្ចូល​ទី​ដោយ Kevin De Bruyne និង Reyad Mahrez ទាត់ Free-Kick ទម្លុះ​ជញ្ជាំង​ការពារ​របស់ ​PSG។

និយាយ​អំពី​គ្រាប់​របស់ Mahrez លោក Wenger បាន​ប្រាប់ beIN SPORT ថា ជញ្ជាំង​ការពារ​បាន​លោត​បែរ​ខ្លួន រវាង Paredes និង Kimpembe។ សម្រាប់​គំនិត​របស់​លោក គ្រាប់​បាល់​​ទី​ពីរ​​គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ​ក្នុង​កម្រិត​ការ​ប្រកួត​បែប​នេះ។ វា​មិនមែន​ជា​លើក​ទី​មួយ ដែល​គ្រប់គ្នា​ឃើញ​កីឡាករ​បាន​បែរ​ខ្លួន ហើយ City គេ​មើល​ឃើញ​ចន្លោះប្រហោង​នេះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់