• 2021-04-29 01:25:26
  • បាល់ទាត់

Pochettino ​ថា​ជា​ការ​ឈឺ​ចាប់​បំផុត​ដែល​របូត​២​គ្រាប់​យប់មិញ​

  • 2021-04-29 01:25:26
  • ចំនួនមតិ 13 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ

​ក្រុម​ម្ចាស់​ផ្ទះ PSG ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester City ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​១​នៅ​យប់មិញ​នេះ​។

​ក្រុម PSG ​បើក​ឆាក​ការ​ប្រកួត​នៅ​តង់​​ទី​១​ឃើញ​ថា​មាន​ទម្រង់​លេង​ល្អ ​ដោយ​រក​បាន​១​គ្រាប់​ពី​សំណាក​កីឡាករ​ Marquinhos ​នៅ​នាទី​១៥​។ ​តែ​ឈាន​ដល់​តង់​ទី​២​វិញ ​ឃើញ​ថា​ក្រុម​របស់​លោក Pep ​បាន​ប្ដូរ​យុទ្ធ​សាស្ត្រ​និង​មាន​ទម្រង់​លេង​ល្អ​ប្លែក​តែ​ម្ដង។ ​ពួកគេ​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ​២​គ្រាប់ ពី​សំណាក​កីឡាករ De Bruyne ​នៅ​នាទី​៦៤ ​និង Mahrez ​នៅ​នាទី​៧១។ ​ចប់​ការ​ប្រកួត PSG ​១-២ Man City ​។

​លោកPochettino ​បាន​ហៅ​ការ​បរាជ័យ​នេះ​ថា​ជា​ការ​ចាញ់​ដ៏​ឈឺ​ចាប់​បំផុត។ ​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ ​ក្រុម​ទាំង​អស់​ប្រឹងប្រែង​ណាស់​ដើម្បី​ប្រកួត​ប្រជែង ​ហើយ​កំហុស​តែ​បន្ដិច​នឹង​អាច​ធ្វើ​ឱ្យ​ក្រុម​បរាជ័យ​ជាក់​ជា​មិន​ខាន៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់