• 2021-04-27 01:28:30
  • បាល់ទាត់

កៅអី​ទៅ​លេង UCL សម្រាប់ Leicester City កាន់​តែ​កក់​ក្ដៅ ក្រោយ​ឈ្នះ​យប់​មិញ

  • 2021-04-27 01:28:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leicester City កាន់​តែ​ធានា​​អាច​យក​បាន​កៅអី​សម្រាប់​លេង Champions League រដូវ​កាល​ក្រោយ​ បន្ទាប់​​ពី​បាន​យក​ឈ្នះ Crystal Palace ២-១ កាល​ពី​យប់​មិញ។

ក្នុង​ការ​ប្រកួត​ Wilfried Zaha ជា​អ្នក​រក​គ្រាប់​នាំ​មុខ​ឲ្យ​ក្រុម​ភ្ញៀវ Crystal នៅ​នាទី​ទី​១២។ យ៉ាងណា​ឈាន​ដល់​វគ្គ​ទី​ពីរ ក្រុម​ម្ចាស់​ផ្ទះ​បាន​វាយ​បក​​រក​បាន​២​គ្រាប់​វិញ​ផ្ទួន​ៗ ធ្វើ​បាន​ដោយ​កីឡាករ Timothy Castagne និង Kelechi Iheanacho។

ជ័យជម្នះ​នេះ​បន្ត​ជួយ Leicester ឈរ​នៅ​លេខ​៣​ក្នុង​តារាង​ពិន្ទុ Premier League ក្នុង​សប្ដាហ៍​ទី​៣៣ មាន​៦៦​ពិន្ទុ។ ពួក​គេ​គម្លាត​ពី​ក្រុម​លេខ​៥ West Ham ៧​ពិន្ទុ និង​លើ​ក្រុម​លេខ​៤ Chelsea ៤​ពិន្ទុ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់