- 2021-04-23 03:25:14
- បាល់ទាត់
ប្រធានក្លឹបបាល់ទាត់វិសាខា ឧបត្ថម្ភអង្ករ ៥តោន និងគ្រឿងឧបភោគដល់ខណ្ឌពោធិ៍សែនជ័យ
- 2021-04-23 03:25:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបបាល់ទាត់វិសាខា ឧបត្ថម្ភអង្ករ ៥តោន និងគ្រឿងឧបភោគដល់ខណ្ឌពោធិ៍សែនជ័យ
ចន្លោះមិនឃើញ
នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែមេសា ២០២១ នេះលោកជំទាវ កែ សួនសុភី និងឯកឧត្ដម ស សុខា បានឧបត្ថម្ភជាអង្ករចំនួន ៥តោនស្មើនិង ១,០០០បាវ រួមនិងគ្រឿងឧបភោគ បរិភោគចំនួន ១,០០០កញ្ចប់ថែមទៀតដល់រដ្ឋបាលខណ្ឌ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ ១៩ អំឡុងពេលនេះ។
រំលឹកដែរថា ទីក្រុងភ្នំពេញ និងក្រុងតាខ្មៅ គឺកំពុងអនុវត្តន៍វិធានការបិទខ្ទប់រយៈពេល១៤ថ្ងៃដោយប្រជាពលរដ្ឋទាំងអស់មិនអនុញ្ញាតឲ្យចេញក្រៅនោះឡើយដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩៕