/Snongka-V/60814462ecedb_1619084340_medium.jpg)
- 2021-04-22 09:47:01
- បាល់ទះ
ចង់ចេះអត់? យុនប្រាប់គន្លឹះខ្លះៗពីរបៀបវ៉ៃឱ្យធ្ងន់ ឡើងយកអេឡង់ លោតម៉ាត់និងគប់សេវា
- 2021-04-22 09:47:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ចេះអត់? យុនប្រាប់គន្លឹះខ្លះៗពីរបៀបវ៉ៃឱ្យធ្ងន់ ឡើងយកអេឡង់ លោតម៉ាត់និងគប់សេវា
ចន្លោះមិនឃើញ
ទុយ កុសល ជាកីឡាករបាល់ទះលំដាប់ជួរមុខមានឈ្មោះបោះសំឡេង និងល្បីល្បាញមួយរូបនៅស្រុកខ្មែរ។ កីឡាករមកពីខេត្តកំពតរូបនេះ លេងឡើងខ្លាំងបំផុតក្នុងឆ្នាំ២០១៩ ហើយជំនាញពិសេសរបស់គេគឺពូកែម៉ាត់ផ្ដាច់ និងលោតគប់សេវា ធ្វើឱ្យអ្នកគាំទ្រសរសើរសឹងគ្រប់គ្នា។
ដើម្បីជាការចែករំលែកចំណេះដឹង យុនស្រែស្រែ បានបង្ហាញវីដេអូគន្លឺះខ្លីៗក្នុងបណ្ដាញសង្គម Tiktok របស់ខ្លួន។ ក្នុងវីដេអូមិនដល់១នាទីទាំងនោះ ប្អូនប្រុសរបស់ស្មាត់រាជ បានបង្ហាញពីតិចនិកវ៉ៃបាល់ឱ្យធ្ងន់ របៀបលោតយកអេឡង់ វីដេអូលោតម៉ាត់ និងរបៀបលោតគប់សេវា។
បើលោកអ្នកចង់ដឹងថា កីឡាករបាល់ទះរបស់ក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្ហាញយ៉ាងណាខ្លះសូមទស្សនាវីដេអូខាងក្រោមដូចតទៅ!