• 2021-04-22 02:25:05
  • បាល់ទាត់

នេះ​ហើយ​ជា​មូលហេតុ Marcio Marques ប៉ង​ជួប​​តារាចម្រៀង​ Rap វណ្ណដា!

  • 2021-04-22 02:25:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​ Marcio Maរques បាន​បង្ហោះ​សារ​ចង់​ជួប​តារាងចម្រៀង​ Rap វ៉ាន់ដា លើ​បណ្ដាញ​សង្គម​របស់​​ហ្វេសប៊ុក​​របស់​ខ្លួន។ តើ​​អ្វីទៅ​ជា​មូល​ហេតុដែល​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ណាហ្គាវើលដ៍ ប៉ង់​ចង់ជួប​តារា​ចម្រៀង​ល្បីឈ្មោះ​​រូប​នេះ?

Marcio Marques និង គួច ដានី

ជុំ​វិញ​សំណួរ​នេះខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីលបាន​​ឆ្លើយ​តប​ថា គេ​ចាប់​ផ្ដើម​ចូល​ចិត្ត​វ៉ាន់​ដា ក្រោយ​​រូបគេ​ស្ដាប់​បទ "ម្ដាយ"​ របស់​វ៉ាន់​ដា​ចេញ​ផ្សាយ​កាល​ពី​ដើម​ឆ្នាំ​២០២០​។

ខ្សែ​ប្រយុទ្ធ​ទើប​រក​បាន​២​គ្រាប់​ឱ្យម្ចាស់​ជើង​ឯក​លីគកំពូល​កម្ពុជា​៣​សម័យ​កាល បាន​បញ្ជាក់​ថា ៖«និយាយ​ឱ្យ​ស្មោះ​ត្រង់​ទៅ ខ្ញុំ​ចង់​ជួប​វ៉ាន់​បន្ទាប់​ពី​ប្អូន​ប្រុស​របស់​ខ្ញុំ Booysen Shane បង្ហាញ​ខ្ញុំ​បទ​​ "ម្ដាយ" របស់​វ៉ាន់​ដា។ គាត់​ប្រាប់​​ខ្ញុំ​អំពីប្រវត្តិ​របស់​វ៉ាន់​ដាក្នុង​ប្រទេស​កម្ពុជា ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​រឿង​ជីវិត​គាត់។ គាត់​ជា​មនុស្ស​រឹង​មាំ និង​បាន​យ​ក​ឈ្នះ​អ្វីៗ​ជាមួយ​ការងារ​ដ៏​ល្អក្នុង​នាម​ជា Rapper។ បន្ទាប់​មក​ខ្ញុំ​ចាប់​ផ្ដើម Follow និង​ស្ដាប់​បទ​គាត់នៅ​ផ្ទះ​​រាល់​ថ្ងៃ»។

កីឡាករ​បរទេស​​មក​លេង​នៅ​លីគ​កំពូល​កម្ពុជា២​រដូវ​កាល​រូបនេះ បាន​ចាត់ទុក​វ៉ាន់ដាជា​ Idol ដូច្នេះ​ហើយ​ទើប​គេ​សង្ឃឹម​នឹង​បាន​ជួប​តារាង​ចម្រៀង​រូប​នេះ​ថ្ងៃណា​មួយ​ជា​មិន​ខាន។ ជាមួយ​គ្នា​នេះ​ដែរ Mcario ក៏​បាន​សរសើរ​បទ "Time to Rise" ដោយ​លើកឡើង​​ថា​ពួកគេ​ផលិត​ចម្រៀង​មួយ​បទ​នេះ​បាន​ល្អ​ខ្លាំង​ណាស់៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់