• 2021-04-20 02:44:17
  • បាល់ទាត់

ឱ ភារុណ ​ថា ពេល​ការ​ប្រកួត​ត្រឡប់​មកវិញ​ទម្រង់​លេង​​ក្រុម​អាច​ធ្លាក់ចុះ​ដោយសារ​…

  • 2021-04-20 02:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​បឹង​កេត ឱ ភារុណ បង្ហើប​ថា ដោយសារ​កូវីដ​រីករាល​ដាល​នេះ​ធ្វើ​ឲ្យ​សមត្ថភាព​កីឡាករ​​​នឹង​អាច​លេង​​មិន​សូវ​ស៊ី​ចង្វាក់​គ្នាល្អ​ឡើយ​ពេល​ការ​ប្រកួត​ត្រលប់មកវិញ​។

​ការ​ប្រកួត​ទាំង​​ហ៊ុន​សែន​ខាប់ និង លីគ​កំពូល​​ ​បាន​​ពន្យារ​រហូត​ដល់​ថ្ងៃ​ទី​២៨ ​ដោយសារ​តែ​កូវីដ។ ស្រប​ពេល​ដែល​គ្រប់ក្រុម​ត្រូវ​រំសាយ​ការ​ហ្វឹកហាត់​ ឬ​ហ្វឹកហាត់​ដោយ​មិន​អាច​ប្រមូល​ផ្ដុំ​មនុស្ស​ច្រើន​​បា​ន​។ ហេតុ​ផល​នេះ​នឹង​ធ្វើ​ឲ្យ​ការ​លេង​របស់​ក្រុម​ទាំង​អស់​អាច​មិន​សូវ​ស៊ី​ចង្វាក់​គ្នា​​ ​មិន​ថា​តែ​​បឹង​កេត​។

​ចំណុច​នេះ ភារុណ ​មើល​ឃើញ​ថា វា​ជា​ការ​ប៉ះ​ពាល់​ទាំង​អស់​​ហើយ​ក្រុម​របស់​​ខ្លួន​ក៏​ដូច​គ្នា​។ ​ប៉ុន្តែ​យ៉ាង​ណា​ខ្សែ​ការពារ​មក​ពី​ទឹក​ដី​​ក្រុង​ប៉ោយប៉ែត​រូប​នេះ​​នឹង​ប្រឹងប្រែង​លេង​ឲ្យ​បាន​​១០០​% ដើម្បី​ជា​ការ​ប្រជែង​កៅអី​ជម្រើស​​ដំបូង​។ ភារុន ជា​ខ្សែ​ប្រយុទ្ធ​ដែល​មាន​សមត្ថភាព​​ល្អ​ម្នាក់​​ ដែល​បានបណ្ដុះ​ចេញ​ពី​ថ្នាល​យុវជន​របស់​បឹង​កេត​ផ្ទាល់​​​ហើយ​បង្ហាញ​​ខ្លួន​ក្នុង​ឈុត​ធំ​នៅ​ឆ្នាំ​២០១៧​៕ ​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី