- 2021-04-19 05:01:53
- បាល់ទាត់
Sir Alex ៖ ពានថ្មី Super League នឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្របាល់ទាត់៧០ឆ្នាំមកនេះ
- 2021-04-19 05:01:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sir Alex ៖ ពានថ្មី Super League នឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្របាល់ទាត់៧០ឆ្នាំមកនេះ
ចន្លោះមិនឃើញ
ពានរង្វាន់ថ្មី European Super League ដែលប្រមូលផ្ដុំឱ្យក្លឹបធំៗនៅអឺរ៉ុប បានប្រកាសលេចរូបរាងឡើងកាលពីយប់មិញនេះ ដោយមានក្លឹបដល់ទៅ១២ហើយក្លាយជាសមាជិក។
ការប្រកួតដែលប្រមូលយកតែក្រុមធំៗនេះ បានធ្វើឱ្យមានមតិរិះគន់យ៉ាងខ្លាំង ខណៈដែលខាង UEFA និង FIFA ក៏បានព្រមានពីការចាត់វិធានការរារាំងផងដែរ។ តែយ៉ាងណា ម្ចាស់កម្មវិធីប្រកួតថ្មីខាងលើលោក Florentino Perez អះអាងថាលោកនឹងស្វែងរកដំណោះស្រាយសមស្រប ដើម្បីឱ្យការប្រកួតពានរង្វាន់ថ្មីដ៏អស្ចារ្យនេះអាចកើតមានឡើងបាន។
ជាមួយគ្នានេះដែរ លោក Sir Alex Fugerson អតីតអ្នកចាត់ការក្រុម Manchester United ក៏បានចេញមុខមិនសប្បាយចិត្តជាមួយពានថ្មីនេះដែរ។ លោក ថាប្រសិនបើពាននេះកើតមានឡើងពិតប្រាកដមែន នោះវានឹងកែប្រែប្រវត្តិសាស្ត្របាល់ទាត់ដែលមាន៧០ឆ្នាំមកហើយជាក់ជាមិនខាន។ លោក ថាពានរង្វាន់ UEFA Champions League មួយគឺគ្រប់គ្រាន់ហើយសម្រាប់ទ្វីបអឺរ៉ុបនិងអ្នកគាំទ្រ។
រំលឹកថាមកដល់ពេលនេះ មានក្លឹប១២ហើយដែលបានយល់ព្រមចូលជាសមាជិកនៃពានរង្វាន់ខាងលើនេះ។ ដោយក្លឹបទាំងអស់នោះរួមមាន Real Madrid , Barcelona, Atletico Madrid, AC Milan, Arsenal, Chelsea, Inter, Juventus, Liverpool, Manchester City, Manchester United និង Tottenham៕