• 2021-04-15 01:18:38
  • បាល់ទាត់

Pep ​បង្កើត​ប្រវត្តិសាស្ដ្រ ​ឱ្យ Man City ​ឡើង Semi Final ​នៅ UCL ​ជា​លើក​ដំបូង​

  • 2021-04-15 01:18:38
  • ចំនួនមតិ 120 | ចំនួនចែករំលែក 25

ចន្លោះមិនឃើញ

លោក ​Pep Guardiola ​បាន​ជួយ​ក្រុម Manchester City ​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League ​ជា​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក ​បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Dortmund ​២-១ ​នៅ​យប់មិញ សរុប​ទាំង​ពីរ​ជើង ៤-២។

​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ Dortmund ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន​ដោយ Jude Bellingham ។ ​យ៉ាងណាមិញ ​ក្រុម Man City ​ក៏​ព្យាយាម​វាយ​សម្រុក​វិញ​ជា​បន្ដ​បន្ទាប់ ​រហូត​វាយ​បក​បាន​២​គ្រាប់​មក​វិញ។ ​ចប់​ការ​ប្រកួត​ជើង​ទី​២​នេះ ​ក្រុម Man City ​យក​ឈ្នះ​លើ​ក្រុម Dortmund ​បាន​ក្នុង​លទ្ធផល ២-១ ​ទៀត ដែល​សរុប​ទាំង​ពីរ​ជើង​ទៅ​ពួកគេ​ឈ្នះ ៤-២។

​នេះ​ជា​កំណត់ត្រា​មួយ​របស់​ក្រុម Man City ​ហើយ​ក្នុង​ការ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នេះ។ ​ដោយ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម PSG ​នៅ​ចុង​ខែ​មេសា​ឆ្នាំ​២០២១​នេះ​ទៀត៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់