• 2021-04-14 04:48:39
  • បាល់ទះ

ស្រៀវជំនួស! ម៉ាប់ឆ្វេង វ៉ៃបាក់ម្រាមដៃអ្នកកំពង់ធំ បញ្ឈប់​ការ​ប្រកួត​ពាក់​កណ្ដាលទី

  • 2021-04-14 04:48:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះវីដេអូម៉ាប់ឆ្វេងវ៉ៃបាក់ម្រាមដៃអ្នកកំពង់ធំម្នាក់ ត្រូវបានចែកចាយពេញបណ្ដាញសង្គម TikTok ធ្វើឱ្យ​ប្រិយមិត្តស្នេហា​វិស័យ​កីឡាបាល់ទះកើត​មានការភ្ញាក់ផ្អើល។

រូបឆ្វេងតំណាង រូបស្ដាំម៉ាប់ឆ្វេង

តាមការសាកសួរម៉ាប់ឆ្វេង ឧប្បត្តិហេតុនេះបានកើតឡើង ក្នុងជំនួបបីទល់បួនរវាង អេគីបដាវញីឈ្មោល និងក្រុ​ម​អ្នកខេត្តកំពង់ធំក្នុង​ទឹកដីកំពង់ធំ អំឡុងឆ្នាំ​២០២០។ កាលនោះ​កីឡាករខាងកំពង់ធំបាន​ឡើងធ្វើរនាំង ស្របពេលម៉ាប់ឆ្វេងឡើងលោតវ៉ៃជះយកដៃមួយទំហឹង ទើបបណ្ដាលឱ្យ​បាក់តែម្ដង។

ក្រោយកើតហេតុការណ៍ដ៏​រន្ធត់​ លើកីឡាកររងគ្រោះឈ្មោះជាតិ ការប្រកួតដ៏ជក់ចិត្តមួយ​នេះ ត្រូវបានរំលាយចោលដោយគ្មានអ្នកឈ្នះនិង​អ្នកចាញ់ឡើយ។

ទោះ​កន្លង​ផុត​ទៅ​មួយ​ឆ្នាំ​ក្ដី ប៉ុន្តែ​ម៉ាប់ឆ្វេងបានឱ្យ​ Sabay ដឹងថា គេពិតជាសោកស្ដាយដែលធ្វើឱ្យ​គូប្រកួតរបស់ខ្លួនជួបគ្រោះថ្នាក់នេះ ខណៈរូបគេ​ផ្ទាល់​មិនដឹងខ្លួនទាល់តែសោះភ្លាមៗអំឡុង​ពេល​នោះ​។

ស្មាត់ធំលំដាប់​ស្រុក​ខ្មែរ​មកពីខេត្ត​កំពត បាន​សង្កត់​ធ្ងន់​ថា ៖«ដំបូងវ៉ៃខ្ញុំអត់ចាប់អារម្មណ៍ថាបាក់ទេ…ដល់បានបន្តិចឃើញគាត់ក្ដោបដៃ។ សោកស្ដាយបង ព្រោះយើងអត់មានចិត្តមួយថា វ៉ៃឱ្យ​គាត់មានគ្រោះថ្នាក់ចឹងទេ យើងវ៉ៃយកដៃបាល់ទះចេញក្រៅ ព្រោះបាំងគាត់មកធំដែរ។ យើងសោកស្ដាយដែរ កីឡាករល្អម្នាក់យើងខូចដៃអ៊ីចឹង»។

នេះជាលើកទី២ហើយ ដែលបុរសរហស្សនាមសឺវីសឥតស្រមោលម៉ាប់ឆ្វេង ធ្វើឱ្យ​ដៃគូរបួស ចំណែកលើកទីមួយកើតឡើងនា​អំឡុងឆ្នាំ២០១០-២០១១ ដោយ​គេបាន​វ៉ៃរហែកម្រាមរបស់​ប៉េអឹមមួយរូបនៅខេត្តកែប ប៉ុន្តែសុទ្ធតែជាគ្រោះថ្នាក់ដោយអចេតនា៕

សូមទស្សនាវីដេអូ!

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់