- 2021-04-14 03:49:28
- បាល់ទាត់
ជំនួយការអាជ្ញាកណ្ដាល ដែលមិនផ្ដល់បាល់ឱ្យ Ronaldo ចូល លើកមុន ត្រូវដកការងារហើយ
- 2021-04-14 03:49:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំនួយការអាជ្ញាកណ្ដាល ដែលមិនផ្ដល់បាល់ឱ្យ Ronaldo ចូល លើកមុន ត្រូវដកការងារហើយ
ចន្លោះមិនឃើញ
លោក Mario Diks ជំនួយការអាជ្ញាកណ្ដាល ដែលមិនផ្ដល់បាល់ចូលទីរបស់ Ronaldo កាលប្រកួតទល់ជម្រើសជាតិសែបនោះ ពេលនេះត្រូវបានដកការងារចេញទៅហើយពីព្រឹត្តិការណ៍ Euro 2020។
Ronaldo រកគ្រាប់បាល់បាននៅចុងម៉ោង ប៉ុន្តែបាល់នោះត្រូវបានអាជ្ញាកណ្ដាល Diks គិតថាមិនចូលទីវិញ ព្រោះបាល់ផុតបន្ទាប់ខ្លីខ្លាំងពេក លោកមើលមិនច្បាស់។ ការសម្រេចនេះ បានធ្វើឱ្យព័រទុយហ្គាល់បានត្រឹមស្មើជាមួយសែប ២-២ ប៉ុណ្ណោះ។ ដោយក្រោយចប់ការប្រកួត លោកអាជ្ញាកណ្ដាលក៏ចេញមុខមកសុំទោសក្រុមជម្រើសជាតិព័រទុយហ្គាល់វិញផងដែរ។
យ៉ាងណាមិញនៅពេលនេះស្រាប់តែមានដំណឹងមកថាជំនួយការអាជ្ញាកណ្ដាលឈ្មោះ Mario Diks នោះត្រូវបានក្រុមការងាររបស់លោកដកចេញទៅហើយ។ ដោយប្រធានក្រុមអាជ្ញាកណ្ដាលឈ្មោះ Makkelie បានកោះហៅអ្នកផ្សេងមកជំនួសកន្លែងរបស់ Diks នេះវិញ៕