• 2021-04-13 03:34:41
  • បាល់ទាត់

រើសអើង​​ពូជសាសន៍​លើ Son កាន់​តែ​ធ្វើ​ឲ្យ Spurs ពិចារណា​ខ្ពស់​​​ធ្វើពិហិការ​លើ​បណ្ដាញ​សង្គម​

  • 2021-04-13 03:34:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Spurs កំពុង​ពិចារណា​ធ្វើពិហិការ​មិន​បង្ហោះ​​ព័ត៌មាន​ទាក់ទង​ជាមួយ​នឹង​ក្លឹប​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី Son Heung-min ក្លាយ​ជា​កីឡាករ​ចុងក្រោយ​រង​ការ​រើសអើង​ពូជសាសន៍​លើ​បណ្ដាញ​សង្គម។

កីឡាករ​សញ្ជាតិ​កូរ៉េខាងត្បូង​ត្រូវ​បាន​គេ​រើសអើង​ពូជសាសន៍​ តាមរយៈ​ការ​ប្រកួត​ចាញ់ Manchestert United ៣-១ ក្នុង​ក្របខណ្ឌ​ Premier League កាល​ពី​ថ្ងៃ​អាទិត្យ។ រឿងរ៉ាវ​នេះ​​កើតឡើង​មួយ​សប្ដាហ៍ បន្ទាប់​ពី​មិត្តរួម​ក្រុម Davinson Sanchez ក៏​ត្រូវ​បាន​គេ​រើសអើង​ដូច​គ្នា ក្នុង​ជំនួប​ជាមួយ​ Newcastle។

​​​​ក្រោយ​មាន​រឿង​លើ Davinson Sanchez លោក Jose Mourinho បាន​និយាយ​នា​ពេល​កន្លង​ទៅ​ថា ក្លឹប​កំពុង​ពិចារណា​ធ្វើពិហិការ​​មិន​បង្ហោះ​ព័ត៌មាន​របស់​ក្លឹប​​លើ​បណ្ដាញ​សង្គម​មួយ​រយៈ។ ពេល​នេះ​រឿង​ធ្លាក់​លើ Son ម្នាក់​ទៀត​កាន់​តែ​ធ្វើ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ឡុងដ៏​​មិន​សប្បាយ​ចិត្ត។

តាម​ប្រភព​ពី Daily Mail ឲ្យ​ដឹង​ថា ក្លឹប​ជា​​ច្រើន​នៅ​ Premier League ​គ្រោង​រួម​គ្នា​ធ្វើពិហិការ​លើ​បណ្ដាញ​សង្គម ចាប់​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​រហូត ដល់​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​ក្រោយ។ Swansea ក្រុម​លេង​នៅ​ Championship បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន ពួក​គេ​និង​កីឡាករ​ទាំង​អស់​នឹងធ្វើពិហិការ​​មិន​បង្ហោះ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​​រយៈពេល​៧​ថ្ងៃ ខណៈ​ក្លឹប Birmingham ក៏​ចូលរួម​ដូច​គ្នា៕ ​​​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់