• 2021-04-12 07:32:47
  • បាល់ទះ

ផុល រតនៈ ​ទម្លាយ​មូលហេតុនាំ​ឲ្យ​ខ្លួន​​វ៉ៃ​បាល់លឿន​បាន​ល្អ​

  • 2021-04-12 07:32:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​អ្នក​ដេញបាល់​លឿន​របស់​ក្លឹប​បាល់ទះ​វិសាខា ផុល រតនៈ​ ​បាន​បង្ហាញ​ឲ្យ​មហាជន​មើលឃើញ​ថា គេ​ជា​ស្មាត់​វ៉ៃ​បាន​ល្អ​កាល​ប្រកួត​កន្លង​មក​​ មិន​ថា​ការ​ប្រកួត​ប៉ះ​ក្រុម​ណាណា​។ ​​បន្ទាប់​ពី​ធ្លាប់​ហាត់​ច្រើន​ឆ្នាំ​ និង​មាន​បទ​ពិសោធ​ធ្លាប់​ចេញ​ទៅ​ប្រកួត​​ក្រៅ​ប្រទេស​ផង​​​នោះ ​ពេល​នេះ​ស្មាត់មក​ពី​ខេត្ត​ព្រៃវែង​រូប​នេះ​ ទម្លាយ​មូលហេតុ​នៃ​ការ​វ៉ៃ​បាល់​លឿន​​បាន​ល្អ​របស់គេ​។

​យុវជន​វ័យ​២១ ឆ្នាំ​កម្ពស់​១,៨៨ ម៉ែត្រ​រូប​នេះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា ​ការ​ដេញ​បាល់​លឿន​បាន​ល្អ​គឺ​ជា​ការ​សហការ​គ្នា​បាន​ល្អ​ជា​មួយ​អ្នក​លើក​បាល់។ មុន​ពេល​ឡើង​វ៉ៃ​ អ្នក​ប៉ះ​សេ​ឲ្យ​សញ្ញា​ប្រាប់​មុន​ថា ខ្លួន​ត្រូវ​វ៉ៃបាល់​ណា ​បាល់​ខ្លី ឬ​បាល់​វែង ដើម្បី​ឲ្យ​មាន​ភាព​ងាយ​ស្រួល​​អ្នក​ប៉ះសេ​បាញ់​បញ្ចូល​ដៃ​អ្នក​វ៉ៃ ហើយ​អ្នក​វ៉ៃ​លោត​ចាំ​វ៉ៃ​ពេល​បាល់​ដល់​ប្រអប់​ដៃ​របស់​ខ្លួន។

​​ផុល រតនៈ ជា​កីឡាករ​មក​ពី​ខេត្ត​ព្រៃវែង ​ចូល​ហាត់​​ដំបូង​នៅ​ឆ្នាំ​២០១៧ ជា​មួយ​ក្លឹប​បាល់ទះ​វិសាខា ​មាន​​បង​ប្អូន​ពីរ​នាក់ ​ខ្លួន​ជា​កូន​ទី​១ ប្អូន​ប្រុស​បង្កើត​ឈ្មោះ ផុល វឌ្ឍនា ។ ​មាន​ឪពុក​ឈ្មោះ ម៉ិល សុផាន មុខ​របរ​ជា​កសិករ​ ម្ដាយ​ឈ្មោះ ស៊ូ សាផាន មុខ​របរ​លក់​ដូរ​បន្តិចបន្តួច​។ គេ​ក៏​​បានជាប់​ជម្រើស​ជាតិ​ទៅ​លេង​ស៊ីហ្គេម​កាល​ឆ្នាំ​២០១៩​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់