• 2021-04-12 02:32:50
  • បាល់ទាត់

ក្រោម​ហេតុផល​ដ៏​សំខាន់​នេះ​​ធ្វើ​ឲ្យ​ គឹម​ហ៊ុយ​ គិត​ថា បឹងកេត​​មាន​​ភាព​លំបាក​​ក្នុង​ការ​ការពារ​ជើង​ឯក

  • 2021-04-12 02:32:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​ក្រោម​ហេតុផល​ដ៏​សំខាន់​មួយ​នេះ​ដែល​ធ្វើ​ឲ្យ​អ្នក​ចាំទី​បឹង​កេត ហ៊ុល គឹម​ហ៊ុយ យល់​ថា ក្រុម​របស់​ខ្លួន​មាន​ភាព​លំបាក​ក្នុង​ការ​ការពារ​ជើង​ឯក​ខ្លាំង​ សម្រាប់​រដូវ​កាល​នេះ​។

​រដូវ​កាល​មុន​បឹង​កេត​​ធ្វើ​​បាន​កំណត់​ត្រា​ល្អ​មែន​ទែន ​ដោយ​លើក​ពាន​លីគ​កំពូល​កម្ពុជា​​ជា​​មួយ​លទ្ធផល​មិន​ចាញ់​សោះ​ពេញ​មួយ​រដូវ​កាល។ ប៉ុន្តែ​រដូវ​កាលនេះ​ចាប់​ផ្ដើម​មក​ពីរ​ប្រកួត​ហាក់​ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ ដោយ​ចាញ់​ទាំង​ពីរ​​ពោល​គឺ​ចាញ់ ភ្នំពេញ​ក្រោន ២-១ នៅដី​ខ្លួន​ឯង​​ និង​ចាញ់ ណាហ្គាវើល ១-០ ។

​​ទាក់​ទង​ការ​ការពារ​ជើង​ឯក​នេះ​អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា ខាង​លើ​បាន​និយាយ​ថា «​សម្រាប់​ខ្ញុំ​! ខ្ញុំ​គិត​ថា​ឆ្នាំ​នេះ​ការ​ការពារ​ជើង​ឯក​​ដូច​ ពិបាក​ដែរ​បង​។ ព្រោះ​អី​​ការរៀបចំ​ក្រុម​យើង​ដូច​អត់​មាន​​​កីឡាករ​បរទេស​ថ្មី​ច្រើន​។ និយាយ​ទៅ​​មាន​កីឡាករ​បរទេស​ថ្មី​តែ​​ម្នាក់​ ដល់​ចឹង​ទៅ​ប៉ះ​ក្រុម​ខ្លាំង​ៗ ​ហាក់​ដូច​ជា​គេ​ដឹង​កុក​យើង​ចឹង​​​ ទាំង​​ការ​ការពារ​តំបន់​​ខាង​ក្រោម និង​ការ​ប្រយុទ្ធ​របស់យើង​»។

​​​កូន​អ្នក​តាកែវ​រូប​នេះ​​​កើត​ថ្ងៃ​ទី៧ ខែ​មេសា​ ឆ្នាំ២០០០។ មាន​ស្រុក​កំណើត​​ភូមិ​ ត្បែង​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ។ ​គេ​​មាន​កម្ពស់ ១,៨៣ ម៉ែត្រ​ទម្ងន់​ ៧២ គីឡូក្រាម​​ បាន​ចូល​ហាត់​បាល់ទាត់​ដំបូង​​នៅ​បាទី​​អំឡុង​ឆ្នាំ​២០១៤-​២០១៥ ​​រហូត​ដល់​ឆ្នាំ​២០១៨ ក៏​ចាក​ចេញ​ពី​បាទី​ ក្រោយ​មក​ក៏​បាន​ជាប់​ជម្រើស​ជាតិ​ដំបូង​នៅ​ឆ្នាំ​២០១៧ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់