- 2021-04-08 03:21:44
- បាល់ទាត់
យុវជនរបស់ព្រៃវែង ចាន់ សារ៉ាពេជ្រ ថារីករាយក្នុងការទទួលបានឱកាសលេងពីរទីតាំងនេះ
- 2021-04-08 03:21:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យុវជនរបស់ព្រៃវែង ចាន់ សារ៉ាពេជ្រ ថារីករាយក្នុងការទទួលបានឱកាសលេងពីរទីតាំងនេះ
ចន្លោះមិនឃើញ
យុវជនរបស់ក្រុមបាល់ទាត់ខេត្តព្រៃវែង ចាន់ សារ៉ាពេជ្រ ថាខ្លួនពិតជារីករាយ ដោយបានលេងពីរទាំងនេះគឺ ខ្សែការពារស្លាប និងឡើងទៅប្រយុទ្ធស្លាបស្ដាំ។
យុវជនមកពីខេត្តព្រះសីហនុរូបនេះបានបានឲ្យដឹងថា កាលមុនលេងនៅតំបន់ការពារស្លាបស្ដាំ ប៉ុន្តែក្រោយពេលគ្រូថៃមកដល់ក៏ដាក់ឲ្យលេងពីរទីតាំងខាងលើតែម្ដង។ រូបគេមើលឃើញថា ការលេងពីរទីតាំងបែបនេះកាន់តែធ្វើឲ្យខ្លួនមានការប្រឹងប្រែងខ្ពស់ ព្រោះត្រូវចុះមកឲ្យលឿន និងឡើងទៅលើជួយប្រយុទ្ធឲ្យលឿន ផងដែរ។
មែនទែនទៅបើលេងបែបនេះបានល្អ នឹងធ្វើឲ្យខ្លួនឯងកាន់តែមានភាពប្រកួតប្រជែងបានកាន់តែខ្ពស់នៅកៅអីជម្រើសជាតិ។ យុវជន សារ៉ាពេជ្រ កើតថ្ងៃទី៥ ខែមេសា ឆ្នាំ២០០២ ចូលលេងបាល់ទាត់ដំបូងឲ្យក្រុមក្ដាមថ្ម ដែលជាក្រុមមួយរបស់សាលាតម្រង់ទិសខេត្តព្រះសីហនុនៅឆ្នាំ២០១៧។ ក្រោយមកដល់ឆ្នាំ២០១៨ ក៏បានមកកាន់ក្លឹបវិសាខា ដោយលេងឈុតយុវជនក្រោមអាយុ ១៨ ឆ្នាំ រហូតដល់ឆ្នាំ២០២០ នេះក៏បានចូលរួមជាមួយខេត្តព្រៃវែង។ យុវជនខាងលើមានម្តាយឈ្មោះ វ៉េន សាវី (សា្លប់) ឪពុក ចាន់ ហ៊ន មុខរបរលក់ដូរ គេមានបងប្អូន ៥ នាក់ហើយខ្លួនជាកូនពៅក្នុងគ្រួសារ៕