• 2021-04-08 02:05:04
  • បាល់ទាត់

Pochettino ផ្ដាំ​កូន​ក្រុម​​ជើង​ទី​ពីរ​ត្រូវ​លេង​ឲ្យ​​ល្អ​ កុំ​ធ្វើ​ដូច​កាល​​ប៉ះ Barcelona

  • 2021-04-08 02:05:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Mauricio Pochettino បាន​ណែនាំ​ឲ្យ​ PSG ត្រូវ​បង្ហាញ​ទម្រង់​លេង​ឲ្យ​ល្អ​សម្រាប់​ជើង​ទី​ពីរ​​នៅ​ផ្ទះ​ខ្លួន​ឯង មិន​ត្រូវ​ធ្វើ​ដូច​កាល​ជួប Barcelona កាល​ពី​ខែ​មុន​ឡើយ។

គេ​នៅ​ចាំ​បាន​ថា កាល​ពី​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​មួយ​ក្នុង​ទឹក​ដី​ប្រទេស​អេស្បា៉ញ PSG បាន​យក​ឈ្នះ​ Barca ៤-១។ ប៉ុន្តែ​ពេល​ដែល​ត្រឡប់​មក​កាន់​ប្រទេស​បារាំង​វិញ ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា ១-១ ប៉ុណ្ណោះ។

មិន​សូវ​ខុស​គ្នា​ទេ ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​វិញ PSG បាន​យក​ឈ្នះ ៣-២ លើ​ Bayern Munich នៅ​ប្រទេស​អាល្លឺម៉ង់។ ដូច្នេះ​ហើយ​លោក Pochettino បាន​ផ្ដាំ​កូន​ក្រុម​ថា ជើង​ទី​ពីរ​ដាច់​ខាត​ត្រូវ​លេង​ឲ្យ​ល្អ​ជាង​កាល​ប៉ះ​ Barcelona។

ក្រោយ​ចប់​ការ​ប្រកួត​កាល​ពី​យប់​មិញ Pochettino បាន​និយាយ​ថា លោក​សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ ជាមួយ​អាកប្បកិរិយា​របស់​ក្រុម​​ដែល​រក​ឃើញ​ខ្លួន​ឯង​ក្នុង​ស្ថានភាព​លំបាក​ទល់​នឹង​ក្រុម​ល្អ​នៅ​អឺរ៉ុប។ យ៉ាងណាមិញ PSGនៅ​សល់​មួយ​ប្រកួត​ទៀត មាន​៩០​នាទី​ដើម្បី​លេង។ កាល​ជួប Barca ប្រកួត​ជើង​ទី​១​និង​២ លទ្ធផល​ចេញ​មក​ខុស​គ្នា។ លោក​សង្ឃឹម​ក្រុម​នឹង​បង្ហាញ​ទម្រង់​លេង​ល្អ​ជាង​កាល​ជួប Barca៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់