• 2021-04-08 01:37:11
  • បាល់ទាត់

Ronaldo ក្ដៅ​ចិត្ត​ធាក់​បង្គោល ព្រោះ​ឈរ​មុខ​ទី​ទៅ​ហើយ​តែ​តែត​ខុស​បាល់

  • 2021-04-08 01:37:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo ហាក់​មិន​សប្បាយ​ចិត្ត​ដោយ​ធ្វើ​ឲ្យ​ខូច​ឱកាស​មាស អំឡុង​ការ​ប្រកួត ​Juventus យក​ឈ្នះ​ Napoli ២-១ ឡើង​មក​លេខ​៣​ក្នុង​តារាង​ពិន្ទុ Serie A។

បើក​ឆាក​ប្រកួត​បាន​តែ​ប៉ុន្មាន​នាទី Ronaldo មាន​ឱកាស​មុខ​ទី តែ​បែរ​ជា​តែត​ខុស​បាល់ ធ្វើ​ឲ្យ​គេ​ក្ដៅ​ចិត្ត​ជា​ខ្លាំង រត់​ទៅ​ធ្លាក់​បង្គោល​មួយ​ជើង​ពេញ​ទំហឹង។ យ៉ាងណាមិញ នាទី​ទី​១៣ ខ្សែ​ប្រុទ្ធ​​សញ្ជាតិ​ព័ទុយហ្គាល់​អាច​រក​គ្រាប់​បាល់​ទាល់​តែ​បាន ក្រោយ​មាន​ការ​បញ្ជូន​ពី​មិត្តរួម​ក្រុម Chiesa។

Paulo Dybala ជា​អ្នក​បន្ថែម​គ្រាប់​ទី​២​ឲ្យ Juventus នាទី​ទី​៧៣ មុន​ពេល Napoli រក​បាន​មួយ​គ្រាប់​សង​វិញ​នៅ​ជិត​ចប់​វគ្គ​ទី​ពីរ​ទៅ​ហើយ ទាត់​បញ្ចូល​ទី​ដោយ​កីឡាករ Insigne។ ជ័យជម្នះ​នេះ​បាន​ជួយ​ឲ្យ​លោក Pirlo អាច​រក្សា​តំណែង​របស់​ខ្លួន​នៅ Juventus បន្ត​ទៀត៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់