• 2021-04-08 00:50:20
  • បាល់ទាត់

Chelsea ​យក​ឈ្នះ Porto ​មិន​ពិបាក​ទេ ​កាល​ពី​យប់មិញ​នេះ​

  • 2021-04-08 00:50:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​តោ​ខៀវ Chelsea ​បាន​យក​ឈ្នះ​លើ​ក្រុម Porto ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១ ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។

​ក្រុម Chelsea ​ហាក់​ដូចជា​មាន​ប្រៀប​ជាង​ក្រុម Porto ​តែ​ម្ដង​សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ។ ​នៅ​តង់​ទី​១ Mount ​រក​បាន​១​គ្រាប់​ឱ្យ​លោក Thomas Tuchel ​ទៅ​ហើយ​នៅ​នាទី​៣២។ ​ខណៈ​ដែល​ឈាន​ចូល​ដល់​តង់​ទី​២ ​នាទី​៨៥ ​ក៏​ស្រាប់​តែ Chilwell ​រក​គ្រាប់​បាល់​បាន​១​គ្រាប់​ទៀត ដើម្បី​យក​ឈ្នះ​ក្នុង​លទ្ធផល ២-០ ​តែ​ម្ដង។

​ជាមួយ​ជ័យជម្នះ​ក្រៅ​ដី​បាន​ដល់​ទៅ ២-០ ​នេះ គឺ​ពិត​ជា​ល្អ​ណាស់​សម្រាប់​ក្រុម Chelsea ​ក្នុង​ការ​លេង​នៅ​ជើង​ទី​២​ទៀត​នា​ពេល​ខាង​មុខ។ ​ជាមួយ​ទម្រង់​លេង​បាន​យ៉ាង​ល្អ​ថែម​ទៀត​នោះ ​ក្រុម​តោ​ខៀវ ពិត​ជា​មាន​ឱកាស​ច្រើន​សម្រាប់​ឡើង​ទៅ​វគ្គ​បន្ដ៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់