• 2021-04-07 08:09:15
  • បាល់ទះ

ណារិទ្ធ ប៉ះសេ​ថា មហាផ្ទៃ​ហាត់​ធម្មតា តែ​ក្រោយ​ពី​ហាត់​ទៅ​បន្ទប់​ បាយ-​ទឹក​ក៏​ក្នុង​បន្ទប់​ដែរ

  • 2021-04-07 08:09:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ដៃ​ប៉ះសេ​របស់​​​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ ប៊ន ណារិទ្ធ ​​ថា ក្នុង​អំឡុង​នេះ​ក្លឹបក្រសួង​មហាផ្ទៃ​ហាត់​ធម្មតា ប៉ុន្តែ​ក្រោយ​ពេល​ហាត់​ចប់​កីឡាករ​ត្រូវ​ទៅ​បន្ទប់​សម្រាក​​មិន​ឲ្យ​ដើរ​លេង​ ឬ ទៅណា​ឡើយ ពិសេស​សូម្បី​បាយ​ទឹក​ក៏​ត្រូវ​​ធ្វើ​ក្នុង​បន្ទប់​របស់​ខ្លួន​ដែរ​។

​ក្លឹប​បាល់​ទះ​ក្រ​សួង​មហាផ្ទៃ​គឺ​​មាន​ការ​ហ្វឹកហាត់​ធម្មតា​ ប៉ុន្តែ​មិន​ហាត់​ខ្លាំង​ទេ ដោយ​ហាត់​មួយ​ព្រឹកៗ ហើយ​ហាត់​​គ្រាន់​តែ​កុំ​ឲ្យសាច់​ដុះ​មាន​បញ្ហា​ប៉ុណ្ណោះ។ យ៉ាង​ណា​ក្នុង​អំឡុង​កូវីដ​នេះ​គ្រប់​គ្នា​មិន​អាច​ចេញ​ទៅ​លេង​ខាង​ក្រៅ​បាន​ឡើយ ​ហើយ​កីឡាករ​គ្រប់​​រូប​ក៏​មិន​អនុញ្ញាត​ឲ្យ​ទៅ​ផ្ទះ​ដែរ ពី​ព្រោះ​ខ្លាច​​ពិបាក​គ្រប់គ្រង​។

​ក្លឹប​​បាល់ទះ​ផ្សេង​ៗ​ក៏​មាន​ការ​ហ្វឹកហាត់​ធម្មតា ​មិន​ថា​អង្គរក្ស និង វិសាខា ​បើ​ទោះ​មិន​​មាន​ការ​ប្រកួត​ក្ដី។ ណារិទ្ធ បច្ចុប្បន្នជា​អ្នក​លើក​បាល់​ដៃ​ទី​១ របស់​ក្លឹប​បាល់ទះ​ក្រសួង​មហាផ្ទៃ​ ហើយ​ក៏​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ម្នាក់​ក្នុង​ក្លឹប​​ផង​ដែរ​៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់