• 2021-04-06 08:14:15
  • បាល់ទះ

ក្លឹប​បាល់ទះ​អង្គរក្ស ​នៅ​តែ​​ហ្វឹកហាត់​ធម្មតា​​គ្រាន់​តែ​បំបែក​តាម​វីរៈ​ អំឡុង​កូវីដ​​ផ្ទុះ​ខ្លាំង​នេះ​

  • 2021-04-06 08:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទះ​​បញ្ជា​ការដ្ឋាន​អង្ករក្ស​ ដំណើរ​ការ​ហ្វឹកហាត់​ធម្មតា គ្រាន់​តែ​មិន​ធ្វើ​ការ​ប្រមូលផ្ដុំ​ទ្រង់​ទ្រាយ​ធំ ពោល​គឺហ្វឹកហាត់​តាម​វីរៈ ​ក្នុង​អំឡុង​ ​កូវីដ​​ផ្ទុះ​ខ្លាំង​នេះ។

​នួន វិចិត្រ ​ដៃ​ប៉ះសេ​របស់​ក្លឹប​ខាង​លើ​បាន​ឲ្យ​ដឹង​ថា ការហ្វឹកហាត់​​ធម្មត មួយ​ព្រឹក​ៗ ប៉ុន្តែ​មិន​តម្រូវ​ឲ្យ​មាន​ការប្រមូល​ផ្ដុំ​ទ្រង់​ទ្រាយ​ធំ​ឡើយ។ ​ហ្វឹកហាត់​ទៅតាម​ក្រុម​រៀងៗ​ខ្លួន​ ។ ​បន្ថែម​លើស​ពី​នេះ​វិចិត្រ បាន​​ឲ្យ​ដឹង​ទៀត​ថា ក្រុម​កងកម្លាំង​អង្គរក្ស​ទាំង​អស់​​​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​​លើក​រួច​រាល់​អស់​ហើយ​ ប៉ុន្តែ​នៅ​តែ​ចូល​រួម​ការពារ​​ ដោយ​មិន​ឲ្យ​មាន​ការ​ជួប​ជុំ​ទ្រង់ទ្រាយ​ធំ​។

​រំលឹក​ថា ដោសារ​កូវីដ​​ការ​ប្រកួត​បាល់ទះ​នានា​ត្រូវ​បាន​រំសាយ​ចោល​អស់ មិន​ថា​ការ​ប្រកួត​អាស៊ាន​ហ្គេម​នៅ​ថៃ​​ ខែ​មេសា និង​ការ​ប្រកួត​បាល់ទះ​ពាន​រង្វាន់​សម្ដេច​ក្រឡាហោម​​​ជា​ដើម៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់