• 2021-04-06 01:46:33
  • បាល់ទាត់

West Ham ឡើង​មក​លេខ​៤​ក្នុង​តារាង​ពិន្ទុ រំពឹង​អាច​លេង​នៅ ​UCL ឆ្នាំ​ក្រោយ

  • 2021-04-06 01:46:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

West Ham បាន​រំកិល​ឡើង​មក​កាន់​លេខ​៤​នៃ​តារាង​ពិន្ទុ Premier League បន្ទាប់​ពី​បាន​យក​ឈ្នះ Wolves ៣-២ កាល​ពី​យប់​មិញ​ក្នុង​សប្ដាហ៍​ទី​៣០​។

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​ត្រឹម​វគ្គ​ទី​មួយ​ក្រុម​ភ្ញៀវ​ West Ham រក​បាន​ដល់​ទៅ​៣​គ្រាប់ ទាត់​បញ្ចូល​ទី​ដោយ Jesse Lingard, Pablo Fornals និង Jarrod Bowen។ យ៉ាងណាមិញ​ ក្រុម​ម្ចាស់​ផ្ទះ​មិន​ឈរ​មើល​ឡើយ​ ដោយ​ពួក​គេ​រក​បាន​ពីរ​គ្រាប់​សង​វិញ ធ្វើ​បាន​ដោយ​កីឡាករ Dendoncker និង Fabio Silva។

ចប់​ការ​ប្រកួត West Ham យក​ឈ្នះ Wolves ៣-២ ឡើង​មក​កាន់​លេខ​៤ ឈរ​លើ Chelsea, Spurs និង Liverpool។ កីឡាករ Mark Noble ប្រធាន​ក្រុម​របស់​ក្រុម​រហស្សនាម​ញញួរ​ធំ​បាន​និយាយ​ថា West Ham មិនមាន​អ្វី​ត្រូវ​បាត់បង់​ក្នុង​ការ​ប្រជែង​ដើម្បី​ធានា​បាន​កៅអី Champions League ឡើយ។ ក្រុម​នឹង​អាច​យក​វា​បាន។ នៅ​សល់​៨​ប្រកួត​ទៀត​ចប់​លីគ​ហើយ West Ham កំពុង​នៅ​ជាមួយ​ក្រុមខ្លាំង​ៗ៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់