• 2021-04-05 06:48:08
  • បាល់ទះ

ប្ដូរចង្កេះលើអាកាស សុវណ្ណនាថ ខូចម្រាមដៃអស់ ព្រោះតែធ្វើរឿងមួយនេះ

  • 2021-04-05 06:48:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងការប្រកួតបាល់ទះផ្លូវការឬមិនផ្លូវការ វ៉េត សុវណ្ណនាថ តែងតែឡើងបាំង ព្រោះគេលោតខ្ពស់ និងចាប់បាំងបានល្អ។ ហេតុនេះហើយ ទើបកំពូលប្ដូរចង្កេះលើអាកាស ជួបបញ្ហាខូចម្រាមដៃទាំងពីរ ដែលមានរយៈពេល៥ឆ្នាំហើយ បើ​គិតចាប់តាំងពីឆ្នាំ២០១៦មក។

កីឡាករល្អទាំងការផ្ដាច់ និងធ្វើរនាំង មកពីខេត្តកណ្ដាលបានប្រាប់ថា ៖«ខូចយូរហើយ…ព្រោះអត់ដែល(ចាប់សេវា) (ខ្ញុំ)បាំងរហូតចឹងគេវៃគ្រេច...ធ្វើឱ្យយើងថ្លោះ...តាំងពីចេះលេងបាល់មកបាំងរហូត (ខ្ញុំ)អត់ដែលនៅក្រោយចាប់សឺវីសថ្លោះផង (ខ្ញុំ)បាំងរហូតអត់ដែលនៅក្រោយទេ»។

ដៃខាងស្ដាំរបស់ស្មាត់ធំស្រុកខ្មែរ ធ្លាប់ចេញទៅលេងមិន​ផ្លូវការនៅក្រៅប្រទេស​ដូចជាប្រទេសថៃ និងវៀតណាមរូបនេះខូចដៃកូននិងចង្អុល​ ចំណែកខាងឆ្វេងខូចដៃចង្អុល។

បច្ចុប្បន្នម្រាមដៃរបស់គេមានសភាពហើម ​ជាហេតុពិបាក​ក្នុងការអាវ៉ង់ក្រញ៉ាំ ហើយពេលលេងម្ដងៗត្រូវរុំបង់ស្អិត ដើម្បីការពារកុំឱ្យឈឺមានទំនុកចិត្តក្នុងការលេង៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី