• 2021-04-02 08:52:04
  • បាល់ទាត់

អតីតជម្រើសជាតិ អុល រ៉ាវី លេងបាន១០០% វិញហើយនៅឡើយបញ្ហាកម្លាំងប៉ុណ្ណោះ

  • 2021-04-02 08:52:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតខ្សែបម្រើជម្រើសជាតិកម្ពុជា អុល រ៉ាវី បានបង្ហាញខ្លួនជាលើកដំបូងក្នុងជំនួបរវាងក្លឹបបាល់ទាត់នគរបាលជាតិ និងអាស៊ីអឺរ៉ុបយូណាយធីត នៅកីឡដ្ឋាន អេ. អ៊ី. យូ. ស្ពតផាក ក្នុងសប្ដាហ៍ទី២ នៃក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្រោយជាពីរបួសឆ្អឹងជង្គង់ដែលមានបញ្ហាតាំងពីចុងឆ្នាំ២០២០មក។

ជុំវិញការបង្ហាញខ្លួនលើកដំបូងនៅរដូវកាលនេះ រ៉ាវី ប្រាប់ថា ៖«ខ្ញុំលេងបាន​១០០% វិញហើយ តែខ្ញុំនៅស្ទើរកម្លាំងបន្តិច កម្លាំងអត់ទាន់បាន​១០០​%ទេ ហើយនឹងសម្រកគីឡូបន្ថែម ឥឡូវរៀងស្រកបានច្រើន»។

អុល រ៉ាវី បានប្ដូរចូលនៅនាទី៦៧ ប៉ុន្តែការដូរចូលរបស់គេមិនអាចជួយក្រុមបានឡើង ដោយចាញ់ក្រុមម្ចាស់ផ្ទះ ៣-២។ ការបរាជ័យនេះបានធ្វើឱ្យកីឡាករជើងចាស់ បង្ហាញអារម្មណ៍សោកស្ដាយជាខ្លាំង។

កីឡាករប្រឡូកបាល់ទាត់តាំងពីឆ្នាំ២០១០ បានទម្លាយឱ្យដឹងថា ៖«​មានអារម្មណ៍ស្ដាយបង ហើយណាមួយពេលវេលាដែលយើងចូលវាខ្លីពេក។ វាខុសប្លែកពីរាល់ដង រាល់ដងយើងធ្លាប់តែលេងជម្រើសដំបូង យើងអាចជួយបានច្រើន ដល់ពេល​នេះយើងចូលលេងចុងម៉ោង យើងមានពេលវេលាតិចណាស់ ចឹងមិនអាចកែប្រែស្ថានភាពបានច្រើនទេ»៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី