- 2021-04-01 08:10:19
- បាល់ទាត់
នេន សុធារដ្ឋ ថាគ្រប់កីឡាករស្វាយរៀងសុទ្ធតែពិបាកទប់ទល់
- 2021-04-01 08:10:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេន សុធារដ្ឋ ថាគ្រប់កីឡាករស្វាយរៀងសុទ្ធតែពិបាកទប់ទល់
ចន្លោះមិនឃើញ
ក្រោយមកចូលរួមជាមួយណាហ្គាវើលដ៍ នេន សុធារ័ត្ន ទើបតែប្រឈមមុខនឹងក្រុមចាស់ ព្រះខ័នរាជស្វាយរៀងជាលើកដំបូង នៅក្របខ័ណ្ឌលីគកំពូលកម្ពុជា ក្នុងសប្ដាហ៍ទី៤រដូវកាលឆ្នាំ២០២១។
ក្នុងជំនួបទល់នឹងក្រុមចាស់ នៅកីឡដ្ឋានខេត្តស្វាយរៀង សុធារ័ត្នមានអារម្មណ៍តានតឹង ប្រឹងជាងមុន និងចាត់ទុកកីឡាករខ្លាំងមួយនេះថា គ្រោះថ្នាក់ពិបាកទប់ទល់ មិនថាកីឡាករខ្មែរឬបរទេស។
ខ្សែការពារកើតចេញពីយុវជនក្លឹបស្វាយរៀង បានលើកហេតុផលថា ៖«ខ្ញុំមានអារម្មណ៍ប្លែកខ្លាំង ព្រោះពីមុនជាក្រុមតែមួយ ពេលដែលប្រកួតខ្ញុំព្យាយាមខ្លាំងជាងមុន និងព្យាយាមគ្រប់គ្រងអារម្មណ៍ខ្លួនឯង ព្រោះថាកន្លែងខ្លះយើងប្រឹងហួសកម្លាំងយើងខ្លាំងពេកអាចខុស។ សម្រាប់ក្រុមស្វាយរៀង គេសំបូរកីឡាករល្អៗ ហើយការសហការជាក្រុមគេបានល្អ អ៊ីចឹងសម្រាប់កីឡាករគេមួយណាក៏យើងអាចពិបាកដែរ យើងមិនគិតថាកីឡាករបរទេស ឬកីឡាករខ្មែរទេ»។
ការប្រកួតដណ្ដើមពានរង្វាន់ MCL រដូវកាលឆ្នាំ២០២១-២០២២ ក្រុមភ្ញៀវណាហ្គាវើលដ៍ បាញ់ក្រោមថ្វីជើងម្ចាស់ផ្ទះ ៣-១។ បច្ចុប្បន្នម្ចាស់ជើងលីគកំពូល៣សម័យកាលមាន៣ពិន្ទុ ឈរនៅលេខរៀងទី៥ ក្រោយឈ្នះ១ ចាញ់១នាកន្លងមក។
ការបរាជ័យលើកនេះ ខ្សែការពារជម្រើសជាតិកម្ពុជាយល់ថា ម្ចាស់រងជើងឯកពានរង្វាន់ Binh Phuoc TV Cup ឆ្នាំ២០១២ និង២០១៤ មានគុណភាព ព្រមទាំងធ្វើបានល្អនៅតំបន់ប្រយុទ្ធ។ ចំណែកក្រុមរបស់ខ្លួន មិនពេញជើងពោលគឺ បាត់បង់កីឡាករសំខាន់ៗនៅតំបន់ប្រយុទ្ធ និងបម្រើ។
គួរបញ្ជាក់ថា នេន សុធារ័ត្ន ជាអតីតកីឡាកររបស់ក្រុមលោក Conor Nestor ក្រោយគេមកចូលរួមជាមួយក្រុមលោក មាស ចាន់ណា នៅរដូវកាលនេះ៕