- 2021-04-01 05:13:47
- បាល់ទាត់
សូមសរសើរការព្យាយាម សេង កុសែន តែងលួចហាត់បន្ថែមដើម្បីបង្កើនសមត្ថភាព
- 2021-04-01 05:13:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សូមសរសើរការព្យាយាម សេង កុសែន តែងលួចហាត់បន្ថែមដើម្បីបង្កើនសមត្ថភាព
ចន្លោះមិនឃើញ
រដូវកាលនេះ សេង កុសែន មានវ័យ៣១ឆ្នាំហើយ ដែលត្រូវបានចាត់ទុកជាវ័យមួយជ្រេ។ ប៉ុន្តែខ្សែការពាររូបនេះ មិនបណ្ដោយខ្លួនឱ្យជ្រេតាមវ័យទេ គឺគេបានខិតខំហ្វឹកហាត់ខ្លួនឯងបន្ថែម បន្ទាប់ពីហ្វឹកហាត់ជាមួយក្លឹប។
អតីតកីឡាករភ្នំពេញក្រោន បានពន្យល់បែបនេះថា ៖«រឿងហាត់ខ្លួនឯងបន្ថែមហ្នឹងភាគច្រើនខ្ញុំហាត់ពេលព្រឹក ចឹងក្លឹបគាត់ហាត់ពេលល្ងាច ចឹងទៅខ្ញុំហាត់ថែមខ្លួនឯងនៅពេលព្រឹក ថែមខ្លួនឯងហ្នឹងប្រហែល១ម៉ោង១ម៉ោងកន្លះ យើងធ្វើកម្លាំង ឬក៏យើងជីមខ្លួនឯង ល្ងាចយើងហាត់ជាមួយក្លឹបទៀត»។
ទោះបីរវល់ប៉ុណ្ណាក៏ដោយ ក៏កីឡាករសាច់ពោះ៦កង់ឆ្លៀតពេលហាត់បន្ថែមដែរ មិនចាំតែការហ្វឹកហាត់នៅក្លឹបឡើយ។ អាយុកាន់តែច្រើន គឺកាន់តែហាត់។ មួយសប្ដាហ៍អតីតកីឡាករបឹងកេត ហាត់បន្ថែម៣ថ្ងៃដោយក្នុងមួយថ្ងៃ ត្រូវហាត់រយៈពេលពីមួយម៉ោងទៅមួយម៉ោង៣០នាទី ដើម្បីរក្សាទម្រង់ កម្លាំង និងរូបរាងកាយ។
ខ្សែការពារលេងសឹងគ្រប់ក្លឹបនៅលីគកំពូលកម្ពុជា បានបន្ថែមថា ៖«អាយុយើងកាន់តែច្រើន បើយើងមិនបន្ថែមខ្លួនឯងទេ យើងអត់មានកម្លាំងដេញក្មេងៗទាន់ទេ ក្មេងៗឥឡូវល្អៗណាស់ អត់ចាំតែក្លឹបហាត់ទេ បើយើងចាំក្លឹបហាត់ទៅអត់រួច បើយើងចាំតែក្លឹបហាត់ គីឡូយើងក៏ឡើងកម្លាំងយើងក៏អត់គ្រប់»។
បើតាមសម្ដីរបស់កូនក្រុមលោក អ៊ុង កងយ៉ានិត ការហ្វឹកហាត់បន្ថែមនេះដែរ ពិតមានអត្ថប្រយោជន៍ច្រើន និងអាចឱ្យរូបគេដើរលើវិថីមួយនេះបានយ៉ាងហោចណាស់ពីរទៅបីឆ្នាំទៅមុខទៀត។
តោះ! ទស្សនាវីដេអូហ្វឹកហាត់ខ្លួនឯងរបស់សេងកុសែន