/Football01/6062cffe51bc5_1617088500_medium.jpg)
- អង្គារ, 30 មីនា 2021 07:20
- បាល់ទាត់
Coutinho ទៅព្យាបាលរបួសដល់ប្រេស៊ីល ព្រោះសម្រាក៣ខែហើយមិនសះស្បើយ
- អង្គារ, 30 មីនា 2021 07:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Coutinho ទៅព្យាបាលរបួសដល់ប្រេស៊ីល ព្រោះសម្រាក៣ខែហើយមិនសះស្បើយ
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានបញ្ជាក់ថាខ្សែបម្រើ Phillipe Coutinho បានធ្វើដំណើរទៅប្រទេសប្រេស៊ីលដើម្បីព្យាបាលរបួសជង្គង់របស់ខ្លួន ដែលឈឺចាប់៣ខែមកហើយ។
កីឡាករវ័យ២៩ឆ្នាំខាងលើនេះ ខកខានបង្ហាញខ្លួនឱ្យក្រុមអ្នកមានបុណ្យ Barcelona ចាប់តាំងពីរូបគេចូលលេងទល់ក្រុម Eibar ហើយមានបញ្ហារបួសនៅថ្ងៃទី២៩ខែធ្នូឆ្នាំ២០២០កន្លងទៅ។ Coutinho បានព្យាបាលនៅក្រុង Barcelona និងសម្រាក៣ខែមកហើយ ប៉ុន្តែជាចុងក្រោយរបួសនោះនៅមិនទាន់ជាសះស្បើយនោះទេ។
ដោយសារតែបែបនេះហើយទើបក្រុម Barcelona បានបញ្ជូនរូបគេនៅព្យាបាលជាពិសេសនៅប្រទេសប្រេស៊ីល ដែលជាស្រុកកំណើតរបស់គេតែម្ដង។ ដោយរបួសជង្គង់នេះទៀតសោត ទំនងជានឹងធ្វើឱ្យខ្សែបម្រើរូបនេះ ខកខានរហូតដល់ចប់រដូវកាលនេះ។ ខណៈដែលពេលវេលាច្បាស់លាស់ណាមួយដែលរូបគេអាចត្រលប់មកវិញនោះ នៅមិនទាន់ដឹងនោះទេ៕