• 2021-03-29 03:28:29
  • បាល់ទាត់

Conor ​នឹង​សងសឹក Poirier ​វិញ ​ជា​លើក​ទី​៣​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​

  • 2021-03-29 03:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​លេង​ក្បាច់​គុន Conor McGregor ​នឹង​ឡើង​សង្វៀន​ប្រកួត​ជាមួយ​ជើង​ខ្លាំង Dustin Poirier ​ជា​លើក​ទី​៣ នៅ​ខែ​កក្កដា​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ដែល​កម្មវិធី​អាច​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​អាមេរិក។

​ជើង​ខ្លាំង​ទាំង​ពីរ​នេះ ​ប៉ះ​គ្នា​២​ដង​កន្លង​មក​គឺ​ឈ្នះ​ម្នាក់​ម្ដង។ ដោយ Conor ​ឈ្នះ​មុន ​ហើយ Dustin Poirier ​សងសឹក​វិញ​បាន​សម្រេច​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ​យ៉ាងណាមិញ ​ការ​ប្រកួត​នេះ​មិន​ទាន់​អស់​ចិត្ត​រៀង​ខ្លួន​នោះ​ទេ។ ពួកគេ​នឹង​ប្រកួត​លើក​ទី​៣ ដើម្បី​កាត់​សេចក្ដី​ទៀត​យក​អ្នក​ឈ្នះ ​អ្នក​ចាញ់​ពិត​ប្រាកដ។ ដោយ​ការ​ប្រកួត​នេះ​នឹង​ធ្វើ​ឡើង​នៅ​ខែ​កក្កដា​ឆ្នាំ​២០២១​ខាង​មុខ។

​លោក Dana white ​ប្រធាន UFC ​រំពឹង​ថា​ការ​ប្រកួត​លើក​នេះ​អាច​ធ្វើ​នៅ T-Mobile ​នា​ទីក្រុង Las Vegas ​សហរដ្ឋ​អាមេរិក ​ដែល​ទំនង​ជា​នឹង​មាន​អ្នក​គាំទ្រ​ខ្លះ​បាន​ចូល​ទស្សនា​ថែម​ទៀត​ផង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់