• 2021-03-25 01:56:19
  • បាល់ទាត់

បើក​ឆាក បារាំង បាន​ត្រឹម​ខកចិត្ត ​ក្រោយ​ស្មើ​អ៊ុយក្រែន ១-១ ​

  • 2021-03-25 01:56:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រកួត​បើក​ឆាក​ជម្រុះ World Cup 2022 ​នៅ​យប់មិញ​នេះ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង ​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​អ៊ុយក្រែន ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ។

​ខ្សែ​ប្រយុទ្ធ Griezmann ​ជា​អ្នក​រក​គ្រាប់​បាល់​នាំ​មុខ​បាន​មុន​ឱ្យ​ក្រុម​បារាំង​នៅ​ត្រឹម​នាទី​១៩​តង់​ទី​១ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​នាទី​៥៧ ​ក៏​ស្រាប់​តែ Kimpembe ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​វិញ ​ឱ្យ​ក្រុម​អ៊ុយក្រែន ​មាន​ឱកាស​តាម​ស្មើ​បាន។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​រក្សា​រហូត​ដល់​ចប់​តែ​ម្ដង ​មិន​មាន​អ្វី​ប្រែប្រួល​ទៀត​នោះ​ទេ។

​ក្នុង​ពូល G ​នេះ​ដែរ ​១​គូ​ទៀត គឺ​ក្រុម​ហ្វាំងឡង់​ក៏​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម​បូស្នី ​ក្នុង​លទ្ធផល ​២-២ ​ផង​ដែរ។ ដូច្នេះ​មាន​ន័យ​ថា​ការ​ប្រកួត​ទី​១​នេះ ​ក្រុម​ទាំង​៤​ទទួល​បាន​១​ពិន្ទុ​ដូច​គ្នា៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម