• 2021-03-24 02:24:01
  • បាល់ទះ

ម៉េង​ហ៊ួង ​​យល់​​ថា បច្ចុប្បន្ន​​ស្រុក​ខ្មែរ​កីឡាករ​​រូប​នេះ​​ល្អ​ជាង​គេ​

  • 2021-03-24 02:24:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាត់​ស្ដាំ​វ័យ​ក្មេង​របស់​ក្លឹប​​បាល់ទះ​ក្រសួង​មហាផ្ទៃ ធី ម៉េង​ហ៊ួង យល់​ថា គួន ម៉ុម សក្ដិសម​ជា​កីឡាករ​ឈរ​នៅ​កំពូល​គេ​នា​ពេល​​បច្ចុប្បន្ន​ ដោយ​សំអាង​លើ​ហេតុ​ផល​ល្អ​ស្ទើរ​តែ​គ្រប់​ចំណុច​។

ម៉េង​ហ៊ួង (ឆ្វេង)

​យុវជន​វ័យ​១៩​​ឆ្នាំ​ខាង​លើ​បាន​​ឲ្យ​ដឹង​ថា នេះ​គ្រាន់​តែ​ជា​ទស្សនៈ​ផ្ទាល់​ខ្លួនប៉ុណ្ណោះ​ គេ​ឃើញ គួន ម៉ុម បាំង​ក៏​ល្អ​​បើ​ម៉ាត់​វិញ​គឺ​ល្អ​ខ្លាំង​មែនទែន។ ចំណែក​ការ​ចាប់​សេវា​ក៏​រឹង​ល្អ និយាយ​ទៅ​ល្អ​ស្ទើរ​តែ​ទាំង​អស់​ ទាំង​កម្ពស់​ទាំង់​កាយ​សម្បទា​សក្ដិសម​ជា​កីឡាករ​ដែល​ល្អ​ជាង​គេ​នៅ​ស្រុក​ខ្មែរ​សម្រាប់​បច្ចុប្បន្ន​នេះ​។

​រំលឹក​ថា​ កាល​ពី​​ពេល​កន្លង​ទៅ​លោក​ សោម ចំណាប់ ធ្លាប់​បាន​លើក​ឡើង​ចំណុច​​នេះ​ដែរ​ថា មាន​៣​នាក់​ដែល​ល្អ​ប្រហាក់​ប្រហែល​គ្នា​ហើយ​នៅ​លើ​គេ​​នៅ​កម្ពុជា​គឺ​ ឌូក សុវណ្ណរាជ និង​ម៉ាប់​ឆ្វេង។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ​​គឺ​មុន​ពេល​ គួន ម៉ុម​ ចេញ​លេង​​ក្រៅ​ផ្លូវ​ការ។

​យ៉ាង​ណា​ គួន ម៉ុម ជា​កីឡាករ​ទី​២ ដែល​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ​​​ដោយ​​បាន​ឱកាស​ទៅ​លេង​​ការ​ប្រកួត​ផ្លូវ​ការ​ឬ​លីគ​អាជីព​នៅ​ក្រៅ​ប្រទេស​បន្ទាប់​ពី​លោក​ សោម​ ចំណាប់​​​កាល​នៅ​ជា​កីឡាករ​៕

គួន ម៉ុម

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់