• 2021-03-23 12:58:16
  • បាល់ទាត់

គិត​ថា Suarez រើស​យក​មួយ​ណា​រវាង Mbappe និង Haaland?

  • 2021-03-23 12:58:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ក្លឹប​ Atletico Madrid កីឡាករ​ Luis Suarezបាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Paris Saint Germain កីឡាករ​ Kylian Mbappe ល្អ​ជាង​ខ្សែ​ប្រយុទ្ធ​ Borussia Dortmund កីឡាករ​ Errling Haaland ឆ្ងាយ​។

Suarez បាន​និយាយ​ថា​៖" ចំពោះ​ Haaland គេ​ជា​កីឡាករ​ដ៏​ល្អ​មួយ​។ គេ​កំពុង​ស្ថិត​នៅ​លំដាប់​ដ៏​អស្ចារ្យ​មួយ​។ កម្លាំង​កាយសម្បទា​របស់​គេ​អី​ហ្នឹង​រឹង​មាំ​ល្អ​។ គេ​នឹង​ក្លាយ​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ខ្លាំង​មួយ​រូប​ ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​នៅ​ពេល​ខាង​មុខ​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" តែ​ម៉េច​ក៏​ដោយ​ចំពោះ​ពេល​នេះ​ Mbappe គេ​ស្ថិត​ក្នុង​លំដាប់​ល្អ​ជាង​ ខណៈ​ Haaland វិញ​អត់​ទាន់​ដល់​ហ្នឹង​ទេ​ គេ​នៅ​ស្ទើរ​បន្តិច​​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​​ Mbappe និង​ Haaland ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ដូច​ជា​ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ក្លឹប​ Manchester City ជា​ដើម​បាន​ដេញ​ជើង​គ្នា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ទាំង​ពីរ​នេះ​ សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់