- 2021-03-23 01:00:00
- បាល់ទាត់
ម៉ុន វ៉ាន់ដា ចេញពីបឹងកេត ព្រោះចង់បានបទពិសោធថ្មី
- 2021-03-23 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ុន វ៉ាន់ដា ចេញពីបឹងកេត ព្រោះចង់បានបទពិសោធថ្មី
ចន្លោះមិនឃើញ
ម៉ុន វ៉ាន់ដា បានចាកចេញពីក្លឹបបឹងកេតទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្នុងរដូវកាលឆ្នាំ២០២១ ក្រោយអស់កុងត្រា ហើយការចាកចេញនេះដោយសារខ្សែប្រយុទ្ធវ័យក្មេង ចង់បានបទពិសោធថ្មី។
វ៉ាន់ដា បានលើកឡើងថា ៖«សម្រាប់ខ្ញុំគឺខ្ញុំចង់ផ្លាស់ប្ដូរបទពិសោធថ្មីជាមួយក្លឹបថ្មី និងចង់លេងឱ្យក្លឹបដែលមានទីតាំងនៅទឹកដីកំណើតរបស់ខ្ញុំផ្ទាល់ផងដែរ»។
ការទៅកាន់ក្លឹបមានមូលដ្ឋាននៅខេត្តស្វាយរៀង វ៉ាន់ដា មិនទាន់បានបង្ហាញខ្លួនឡើយ ក្នុងការប្រកួតប្រជែងដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជា ពោលគឺកំពុងតែសម្របខ្លួន។ ចេញពីក្លឹបធំចូលក្លឹបធំ យុវជនមិនសូវមានសង្ឃឹមច្រើនក្នុងការបង្ហាញខ្លួនលើទីលានទេ ដ្បិតក្លឹបធំមួយនេះសំបូរខ្សែប្រយុទ្ធបរទេសល្អៗ ប៉ុន្តែគេបានប្ដេជ្ញាខំប្រឹងឱ្យអស់ពីសមត្ថភាព។
ខ្សែប្រយុទ្ធរូបនេះគឺជាកម្លាំងស្នូលសំខាន់មួយរូប ប៉ុន្តែក្នុងរដូវកាលឆ្នាំ២០២០ គេហាក់មិនសូវបានបង្ហាញខ្លួនឱ្យក្លឹបនាគខៀវឡើយ។ ក្នុងការប្រកួតប្រជែងពាន MCL យុវជនក៏បានបង្ហាញខ្លួនខ្លះដែរ តែមិនបានចាំចំនួនប្រកួត ចំណែកពានរង្វាន់ Hun Sen Cup គេបង្ហាញខ្លួនបានបីប្រកួត និងរកបានបីគ្រាប់។
សព្វថ្ងៃ ម៉ុន វ៉ាន់ដា មានវ័យ២៣ឆ្នាំ។ ឆ្នាំ២០១៥ គេជាយុវជនរបស់ក្លឹបក្រសួងការពារជាតិ។ ហាត់បាន២ឆ្នាំ គេក៏ឈប់ដោយរវល់នឹងការសិក្សា នៅសាកលវិទ្យាល័យ។ ឆ្នាំ២០១៨ គេបានចុះកុងត្រាជាមួយបឹងកេតរយៈពេល២ឆ្នាំ រួចក៏បានផ្លាស់ទៅក្លឹបព្រះខ័នរាជស្វាយរៀង ក្នុងឆ្នាំ២០២១នេះតែម្ដង៕