• 2021-03-22 07:14:35
  • បាល់ទាត់

ដឹង​ទេ​មាន​តែ​កីឡាករ ៥​នាក់​ប៉ុណ្ណោះ​ដែល​​កំពុង​លេង​ហើយ​រក​បាន​៥០០​គ្រាប់​ក្នុង​អាជីព

  • 2021-03-22 07:14:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Luis Suarez បាន​ក្លាយ​ជា​កីឡាករ​ទី​៥​​ដែល​កំពុង​លេង ហើយរក​បាន​៥០០​គ្រាប់​ក្នុង​អាជីព បន្ទាប់​ពី​ជួយ Atletico Madrid ឈ្នះ Alaves ១-០ កាល​ពី​យប់​មិញ។

វា​គឺ​ជា​គ្រាប់​ទី​១៩​​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​​​ឲ្យ Atletico ខណៈ​​រូប​គេ​រក​បាន​១៩៨​គ្រាប់​​ជាមួយ Barcelona, ៨២​គ្រាប់​នៅ Liverpool, ១១១​គ្រាប់​នៅ Ajax និង​៦៣​គ្រាប់​ជាមួយ​ជម្រើសជាតិ។ Suarez ចាប់​ផ្ដើម​អាជីព​ដំបូង​ជាមួយ​ក្លឹប Club Nacional ដែល​ជា​កន្លែង​គេ​រក​បាន​១២​គ្រាប់ មុន​ពេល​ផ្លាស់​ទៅ​ក្លឹប Groningen រក​បាន​១៥​គ្រាប់​បន្ថែម។

គិត​មក​ទល់​ពេល​នេះ​មាន​តែ​កីឡាករ​៥​នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ប្រកប​អាជីព​ហើយ​រក​បាន​៥០០​គ្រាប់​ឬ​លើស​នេះ។ ក្នុង​នោះ​មាន៖

១. Cristiano Ronaldo ៧៧០​គ្រាប់

២. Lionel Messi ៧៣៤​គ្រាប់

៣. Zlatan Ibrahimovic ៥៦៤​គ្រាប់

៤. Robert Lewandowski ៥១៦​គ្រាប់

៥. Luis Suarez ៥០០​គ្រាប់

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់