• 2021-03-19 08:54:16
  • បាល់ទាត់

Lingard ​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ហើយ ​ក្រោយ​លេង​ល្អ​នៅ West Ham ​

  • 2021-03-19 08:54:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ Jesse Lingard ​បាន​ជាប់​ជម្រើស​ជាតិ​អង់គ្លេស​ដើម្បី​ត្រៀម​លេង​ជម្រុះ World Cup ​ហើយ ​បន្ទាប់​ពី​រូបគេ​លេង​បាន​ល្អ​នៅ​ក្រុម West Ham ​។

​លោក Gareth Southgate ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​២៦​នាក់​ដើម្បី​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​ជម្រុះ World Cup ​នា​ចុង​ខែ​នេះ​។ ដោយ​បញ្ជី​ឈ្មោះ​កោះ​ហៅ​នោះ ​មាន​កីឡាករ​ថ្មី​ៗ​ជា​ច្រើន​ដូចជា ​ខ្សែ​ប្រយុទ្ធ Ollie Watkins ​របស់ Aston Villa ​ជា​ដើម ទើប​នឹង​មាន​ឱកាស​ជា​លើក​ដំបូង​ទេ។

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​មួយ​ទៀត​នោះ​គឺ Lingard ​របស់​ក្រុម West Ham ​ក៏​បាន​ជាប់​ឈ្មោះ​ផង​ដែរ។ ​កីឡាករ​រូប​នេះ ​ខកខាន​លេង​ប្រហែល​ជា​១​ឆ្នាំ​នៅ​ក្រុម Man Utd ​ដោយ​ទើប​តែ​ផ្លាស់​ទៅ​លេង​នៅ West Ham ​ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ខែ​មករា​នេះ​ទេ ទើប​មាន​ឱកាស​បង្ហាញ​សមត្ថភាព​។ ​ទៅ​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Moyes ​នេះ​ហើយ បាន​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​កីឡាករ​សំខាន់ ​និង​សឹង​តែ​រក​គ្រាប់​បាល់​បាន​គ្រប់​ប្រកួត​ទៅ​ហើយ។

​សូម​បញ្ជាក់​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នឹង​ត្រូវ​លេង​៣​ប្រកួត​មុន​ចប់​ខែ​មីនា​នេះ ពោល​គឺ​ប៉ះ​ជាមួយ​ក្រុម សាន់ម៉ារីណូ ​អាល់បានី ​និង​ប៉ូឡូញ​៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី