- 2021-03-19 02:48:23
- បាល់ទាត់
Youngchester ទម្លាយខ្ទង់ចំណាយដែលអាចយកបានបរទេសពីររូបសុទ្ធតែជម្រើសជាតិ
- 2021-03-19 02:48:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Youngchester ទម្លាយខ្ទង់ចំណាយដែលអាចយកបានបរទេសពីររូបសុទ្ធតែជម្រើសជាតិ
ចន្លោះមិនឃើញ
Youngchester FC ទម្លាយខ្ទង់ចំណាយក្នុងការនាំយកកីឡាករបរទេសពីររូបដែលសុទ្ធសឹងតែជម្រើសជាតិ សម្រាប់ការត្រៀមប្រជែងពានបាល់ទាត់ក្នុងសាលថ្នាក់ជាតិកម្ពុជារដូវកាល២០២១។
Youngchester FC ជាក្លឹបបាល់ទាត់អាជីពក្នុងសាលមួយដែលបានចូលរួមការប្រកួតក្នុងលីគក្នុងសាលថ្នាក់ជាតិបានចំនួន២លើករួចមកហើយ។ ដោយសារការចូលរួមពានកម្រិតខ្ពស់នេះមានការលំបាកប្រជែងជើងឯកពេលនេះក្លឹបមួយនេះបាននាំយកបរទេសពីររូបមកពង្រឹងក្រុមគឺទី១កីឡាករ OZO_GUSMAO ដែលជាជម្រើសជាតិទីម័រខាងកើត បច្ចុប្បន្នកំពុងលេងនៅក្លឹប Lalenok United ដែលជាក្លឹបលេង AFC Cup វគ្គជម្រុះទល់វិសាខានាពេលខាងមុខ។
ចំណែកកីឡាករបរទេសទី២គឺ Arham ជាអតីតជម្រើសជាតិម៉ាឡេស៊ីក្រោមអាយុ ២២ ឆ្នាំ។ Arham Khussyairi B Ab Wahab បច្ចុប្បន្នកំពុងប្រកបអាជីពជាមួយក្លឹប UITM នៃក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី។
ទាក់ទងការចំណាយក្នុងការនាំយកកីឡាករបរទេសទាំងពីរនាក់ខាងលើលោក គន្ធា វីរៈយុទ្ធ ពេទ្យនៅក្នុងក្រុមបានទម្លាយថា «ពួកគាត់មកក្នុងលក្ខខណ្ឌខ្ចីជើងទេ ដូច្នេះខ្ទង់ចំណាយពួកគាត់ទាំងពីរនាក់ (ទ្រនាប់ហោប៉ៅ) ពាក់កណ្ដាលម៉ឺនដុល្លារបង»។ អ្វីដែលជាដើមចមមួយទៀតនៃការនាំយក អ្នកទាំងពីរមកកាន់ក្រុមកម្ពុជាបាន ដោយសារអ្នកទាំងពីរមានទំនាក់ទំនងល្អជាមួយប្រធានក្លឹបចប្ចុប្បន្នផងដែរ។ កីឡាករទាំងពីរនាក់ខាងលើ នឹងមកដល់ទឹកដីកម្ពុជាក្នុងពេលឆាប់ៗខាង។
រំលឹកថា Youngchester FC បង្កើតបានចំនួន ១០ ឆ្នាំហើយ ដោយតាំងពីបង្កើតមកក្រុមនេះឈ្នះជើងឯករងពាន Vital Premium U18 League បានចំនួនពីរលើក។ ដោយឡែកពានថ្នាក់ជាតិបានត្រឹមវគ្គចែកពូល ក្រោយចូលរួមបានចំនួន២លើក៕