• 2021-03-18 12:43:32
  • បាល់ទាត់

Di Maria ​អរគុណ​ដល់​អ្នក​គាំទ្រ​ ដែល​ចូល​រួម​ភ័យ​ព្រួយ​ ក្រោយ​ផ្ទះ​ខ្លួន​ត្រូវ​បាន​ចោរ​ប្រដាប់អាវុធ​ចូល​ប្លន់

  • 2021-03-18 12:43:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Paris Saint Germain កីឡាករ​ Angel Di Maria បាន​ចេញ​សារ​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​បាន​ចូល​រួម​ភ័យ​ព្រួយ ​ក្រោយ​ផ្ទះ​របស់​ខ្លួន​​ត្រូវ​បាន​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់ កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៤​ ខែ​មីនា​ ឆ្នាំ​២០២១​កន្លង​ទៅ​។

Di Maria បាន​សរសេរ​៖" អរគុណ​ដល់​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ ដែល​បាន​ចូល​រួម​ភ័យ​ព្រួយ​ ក៏​ដូច​ជា​លើក​ចិត្ត​ខ្ញុំ​ឡើង​វិញ​ "។

កីឡាករ​ខាង​លើ​បន្ត​៖" គ្រួសារ​របស់​ខ្ញុំ​ និង​ខ្ញុំ​ខ្លួន​ឯង​ផ្ទាល់​មាន​ការ​រំភើប​ណាស់​ ដែល​ឃើញ​ចិត្ត​អ្នក​ទាំង​អស់​គ្នា​អញ្ចឹង​ ពួក​ខ្ញុំ​គ្មាន​អ្វី​សង​ក្រៅពី​ស្នាមញញឹម​ទៅ​វិញ​ទេ​។ ​ Paris យើង​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ "។

ក្រោយ​ទទួល​ដំណឹងថា​ផ្ទះ​មាន​ចោរ​ប្រដាប់​អាវុធ​ចូល​ប្លន់​ភ្លាម​ Di Maria សុំ​ចេញ​ពី​ប្រកួត​តទល់​នឹង​ Nantes ពាក់​កណ្ដាល​ទី​ ដើម្បី​ទៅ​មើល​អ្នក​ផ្ទះ​ ជា​លទ្ធផល​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាយុ​ជីវិត​របស់​អ្នក​ផ្ទះ​កីឡាករ​រូប​នេះ​ឡើយ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់