• 2021-03-17 07:41:47
  • បាល់ទះ

អូហូ...មិនធម្មតា! មួយក្បាច់នេះ ដាច់ចង្កេះអ្នកបាំងផឹង!

  • 2021-03-17 07:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីចែករំលែកជាចំណេះដឹងថ្មីៗ ថ្ងៃនេះ Sabay សូមបង្ហាញក្បាច់បាល់ទះមួយស្នៀតទៀត ចំណែកប្រិយមិត្ត​អាចយកទៅអនុវត្តបានបើសិនជាចូលចិត្ត។

តើក្បាច់នេះត្រូវលេងរបៀបណា? ត្រូវមានអ្នកណាខ្លះចូលរួម?

១- អ្នកចាប់សេវា៖ ដំបូងកីឡាករណាម្នាក់ក៏បាន គឺត្រូវចាប់សេវាឱ្យឡើងល្អដល់អ្នកប៉ះសេជាមុនសិន

២- អ្នកប៉ះសេ៖ អ្នកប៉ះសេត្រូវលើកបាល់នេះឱ្យស្មាត់រូបណាក៏បាន

៣- ស្មាត់​ទីមួយ៖ ស្មាត់ទី១នេះ ត្រូវទៅឡើងហក់បញ្ឆោទ រួចត្រូវប៉ះសេឱ្យស្មាត់ទី២

៤- ស្មាត់ទីពីរ៖ ស្មាត់ទី២នេះហើយ ជាមនុស្សចុងក្រោយដែលត្រូវឡើងវៃផ្ដាច់

ដើម្បីលេងក្បាច់នេះបានល្អ កីឡាករទាំងអស់ក្នុងក្រុមត្រូវដឹងម៉ូគ្នា យល់ចិត្តគ្នា លេងសង់តង់គ្នា និងស៊ីចង្វាក់គ្នាបំផុត ទើប​អាច​បោក​បញ្ឆោទ​គូ​បដិបក្ស​បាន។ តើលោកអ្នកធ្លាប់ឃើញ​គេប្រើស្នៀតនេះញឹកញយដែរឬទេ?

បើចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី