• 2021-03-15 02:02:07
  • បាល់ទាត់

Di Maria ​បង្ខំ​ចិត្ត​ដូរ​ចេញ​រត់​ទៅ​ផ្ទះ ក្រោយ​ដឹង​ចោរ​ចូល​ផ្ទះ​លួច​របស់​

  • 2021-03-15 02:02:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ Angel di Maria ​ត្រូវ​បាន​ប្ដូរ​ចេញ​ភ្លាម​ៗ ​ក្រោយ​ពី​លោក ​Mauricio Pochettino ​បាន​ស្រែក​ប្រាប់​ថា​ចោរ​បាន​ចូល​លួច​របស់​ក្នុង​ផ្ទះ​របស់​គេ​។

​ក្រុម PSG ​នៅ​យប់មិញ​នេះ​លេង​លីគ​កំពូល​បារាំង បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Nantes ​ក្នុង​លទ្ធផល ២-១។ ​ដោយ Draxler ​ជា​អ្នក​រក​គ្រាប់​បាល់​ឱ្យ PSG ​បាន​មុន​នៅ​នាទី​៤២ ​មុន​ពេល​ក្រុម Nantes ​ដាក់​២​គ្រាប់​វិញ ​ដោយ Muani ​នាទី​៥៩ និង Simon ​នាទី​៧១។ ​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ​ក្នុង​ការ​ប្រកួត​នេះ ​លោក Mauricio Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​ប្ដូរ Di Maria ​ចេញ​នៅ​នាទី​៦២ ខណៈ​ដែល​រូបគេ​នៅ​លេង​ល្អ​នៅ​ឡើយ។ ​អំឡុង​ពេល​ដូរ​ចេញ​នោះ ​អ្នក​ចាត់ការ Pochettino ​បាន​ប្រាប់​ទៅ Maria ​ថា​​ចោរ​បាន​ចូល​លួច​ក្នុង​ផ្ទះ​របស់​គេ​ហើយ ​និង​ឱ្យ​ប្រញាប់​ទៅ​មើល​ថែ​គ្រួសារ​ទៅ។ ភ្លាម​នោះ​ កីឡាករ​អាហ្សង់ទីន​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​បន្ទប់​ផ្លាស់សំលៀក​បំពាក់​និង​ចេញ​មុន​ការ​ប្រកួត​ចប់​ទៅ។

​មិន​ត្រឹម​តែ Di Maria ​ម្នាក់​ទេ ​នៅ​យប់មិញ​នេះ​ផ្ទះ​ឪពុក​ម្ដាយ​របស់ Marquinhos ​ខ្សែ​ការពារ​ក្រុម PSG ​ក៏​ត្រូវ​បាន​ចោរ​ចូល​លួច​ដូច​គ្នា។ យ៉ាងណាមិញ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​មិន​បាន​ចេញ​ពី​ការ​ប្រកួត​ទេ ដោយ​លេង​រហូត​ដល់​ចប់​តែ​ម្ដង៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទថ្មី