- 2021-03-12 03:03:04
- បាល់ទាត់
មកស្គាល់ខ្សែប្រយុទ្ធវ័យក្មេងក្លឹបព្រៃវែង គី រីណា ឲ្យច្បាស់អនាគតជាទំពាំងស្នងកម្ពុជា
- 2021-03-12 03:03:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ខ្សែប្រយុទ្ធវ័យក្មេងក្លឹបព្រៃវែង គី រីណា ឲ្យច្បាស់អនាគតជាទំពាំងស្នងកម្ពុជា
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធស្លាបវ័យ១៩ឆ្នាំរបស់ព្រៃវែង គី រីណា បានផ្លាស់មកកាន់ក្លឹបមួយនេះកាលដើមឆ្នាំ២០២០ ក្នុងការបង្ហាញខ្លួនពេញមួយរដូវកាលមុនកូនអ្នកបាត់ដំបងរូបនេះរកបាន ៥គ្រាប់។ ក្នុងនាមជាយុវជនល្អម្នាក់របស់កម្ពុជា ពេលនេះ Sabay សូមណែនាំឲ្យស្គាល់អតីតយុវជនបាទីរូបនេះឲ្យកាន់តែច្បាស់។
បច្ចុប្បន្ន រីណា ជាកូនសោសំខាន់ម្នាក់របស់ព្រៃវែង ក្នុងការបង្ហាញខ្លួនលីគកំពូលកម្ពុជា ដែលទើបចាប់ផ្ដើមបានមួយសប្ដាហ៍ ដោយសប្ដាហ៍មុនក្រុមរប់សគេស្មើក្រុមខ្លាំង Angkor Tiger ១-១ ។
រីណា បានចូលហាត់បាល់ទាត់ជាមួយយុវជនបាទីកាលដើមឆ្នាំ២០១៦ ក្នុងវ័យ១៥ឆ្នាំ និងបានចាកចេញពីបាទីដោយចូលរួមជាមួយយុវជនក្រោមអាយុ១៨ឆ្នាំវិសាខានៅឆ្នាំ២០១៩។ គេកើតនៅថ្ងៃទី៥ ខែសីហា ឆ្នាំ ២០០២ នៅភូមិស្ដីលើ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
យុវជនវ័យ១៩ឆ្នាំរូបនេះមានឪពុកឈ្មោះ វ៉ែន គី និងម្ដាយឈ្មោះ កក គឹមយីន មុខរបរអ្នកទាំងពីរកសិករ មានបងប្អូនពីរនាក់គេជាប្អូនប្រុសពៅ។ បច្ចុប្បន្ន រីណា កំពុងសិក្សាឆ្នាំទី១ ផ្នែកគ្រប់គ្រងនៅសាលាជំនាន់ថ្មី។
គី រីណា មានក្ដីស្រមៃចង់ទៅលេងនៅប្រទេសថៃសម្រាប់ថ្ងៃអនាគត។ ដោយឡែកក្នុងការចូលលេងនៅលីគកំពូលកម្ពុជានេះវិញ គេចង់ប៉ះក្រុមខ្លាំងៗ ដើម្បីជាការអភិវឌ្ឍន៍ខ្លួន ឲ្យមានសមត្ថភាពកាន់តែខ្លាំងក្នុងកាប្រជែងកៅអីជម្រើសជាតិ។ យុវជនមកពីបាត់ដំបងខាងលើយល់ឃើញថា ក្លឹបព្រៃវែងជាក្លឹបថ្មី និងពិបាកក្នុងការប្រជែងជើងឯក ហើយក៏នៅមានចំណុចខ្វះខាតជាច្រើន។ គី រីណា ក៏ធ្លាប់ជាប់ជម្រើសជាតិ U15 , U16 និង U18 ផងដែរ៕