• 2021-03-11 01:29:38
  • បាល់ទាត់

Griezmann ថា​ Barcelona មិន​សម​ធ្លាក់​ឆាប់បែប​នេះ​សោះ

  • 2021-03-11 01:29:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​​បង្ហាញ​ពី​ការ​សោកស្ដាយ​​ដែល​ Barcelona មិន​សម​ធ្លាក់​ឆាប់បែប​នេះ​សោះ បន្ទាប់​ពី​ប្រកួត​ចាញ់ PSG​​ សរុប​ទាំង​ពីរ​ជើង​ ៥-២ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL។

ខ្សែ​បម្រើ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​​បាន​និយាយ​ថា ក្រុម​សម​នឹង​បាន​លទ្ធផល​ល្អ​ជាង​នេះ​ តាមរយៈ​ការ​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​នៅ​ជើង​ទី​ពីរ​ដែល​បញ្ចប់​បាន​ត្រឹម​ ១-១។ ប្រកួត​នេះ Barca មាន​ស្ថិតិ​គ្រប់គ្រង​បាល់​​៧២​% និង​ទាត់​ចំគោលដៅ​១០​ជើង។

ក្រោយ​ពី​បញ្ចប់​ការ​ប្រកួត Griezmann បាន​ប្រាប់​អ្នក​កាសែត​ថា ក្រុម​​មិន​គួរ​ធ្លាក់​ឆាប់​បែប​នេះ​ទេ​ក្នុង​ពាន Champions League។ ប៉ុន្តែ​​វា​​បាន​ចេញ​មក​ហើយ។ គ្រាប់​បាល់​ដ៏​ល្អ​បង្កើត​ឡើង​ដោយ Messi បន្ទាប់​មក​បាន​បាល់​ប៉េណាល់ទី​ទៀត ប៉ុន្តែ​អ្នក​ចាំ​ទី Navas គេ​ល្អ​ដែរ។

សរុប​ក្រុម​ដែល​បាន​ឆ្លង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ពេល​នេះ​មាន​៤​ក្រុម​ហើយ​រួម​មាន Liverpool, PSG, Juventus និង Porto៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទពេញនិយម