• 2021-03-10 12:40:13
  • បាល់ទាត់

ទោះ Juventus ​ធ្លាក់​ចេញ​ពី​ UCL ដោយ​ស្នាដៃ​ Porto ក្ដី​ក៏​ Pirlo មិនខ្លាច​គេ​ដេញ​ចោល​ឡើយ

  • 2021-03-10 12:40:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Andrea Pirlo គ្រូ​បង្គោល​ក្លឹប​ Juventus បាន​និយាយ​ក្រោយ​ធ្លាក់​ចេញ​ពី​ប្រកួត​ដណ្ដើម​ពាន​ UEFA Champions League កាល​ពី​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០២១​​កាល​ពី​ម្សិលមិញ​នេះ​ថា​​ នៅ​ពេល​នេះ​លោក​អត់​ខ្លាច​ខាង​ក្លឹប​បណ្ដេញ​ចោល​​ទេ​។

លោក​ Pirlo បាន​និយាយ​ថា​៖" ខ្ញុំ​ជា​គ្រូ​បង្គោល​ក្លឹប​ Juventus នេះ​ខ្ញុំ​ខិតខំ​នាំ​យក​តិកនិក​ យុទ្ធសាស្ត្រ​ថ្មី​ៗ​ជា​ច្រើន​ដល់​ក្លឹប​។ ខ្ញុំ​ខិត​ខំ​ណាស់​ដើម្បី​ឲ្យ​ក្លឹប​បាន​រីក​លូតលាស់​ទៅ​មុខ​ នៅ​ពេល​អនាគត​ទៀត​។ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​អត់​ខ្លាច​រឿង​គេ​បណ្ដេញ​ខ្ញុំ​ចោល​ទេ​ ទោះ​ជា​ពេល​នេះក្លឹប​នេះ​ធ្លាក់​ពី​ UCL ក្ដី​ "។

លោក​បាន​បន្ត​ថា​៖" ខ្ញុំ​មិន​ពេញ​ចិត្ត​ទេ​ ដែល​ក្លឹប​ខ្ញុំ​ត្រូវ​ប្រកួត​ជាប់​គ្នា​ឡើង​ចង់​ ១​អាទិត្យ​ពេញ​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ចង់​តែ​លេង​តែ​ប្រកួត​ខាង​លើ​មួយ​ហ្នឹង​។ តែ​ម៉េច​ក៏​ដោយ​ឥឡូវ​យើង​ធ្លាក់​ក្នុង​ស្ថានភាព​បែប​នេះ​ទៅ​ហើយ​ អញ្ចឹង​យើង​មាន​តែ​ខិត​ខំ​ហ្វឹកហាត់​វិញ​ទេ​ ព្រោះ​ក្នុង​រដូវកាល​នេះ​យើង​អត់​សូវ​បាន​ធ្វើ​វា​ផង​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោយ​ប្រកួត​ឈ្នះ​ Porto ក្នុង​លទ្ធផល​ ៣-២ កាល​ពី​ម្សិលមិញ​នេះ​ Juventus ក៏​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ការ​ប្រកួត​ពាន​ UCL ខាង​លើ​នេះ​៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទថ្មី