- 2021-03-10 12:03:36
- បាល់ទាត់
ប៉ាប៉ារបស់ Cavani បង្ហើបថា កូនរបស់លោកមិនសប្បាយចិត្តនៅអង់គ្លេសទេ
- 2021-03-10 12:03:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាប៉ារបស់ Cavani បង្ហើបថា កូនរបស់លោកមិនសប្បាយចិត្តនៅអង់គ្លេសទេ
ចន្លោះមិនឃើញ
លោក Luis Cavani ឪពុករបស់ខ្សែប្រយុទ្ធ Manchester United កីឡាករ Edison Cavani បាននិយាយកាលពីពេលថ្មីៗនេះថា កូនរបស់លោកមិនសូវសប្បាយចិត្តនឹងលេងនៅអង់គ្លេសនោះទេ ក្រោយសមាគមបាល់ទាត់អង់គ្លេសដាក់ទណ្ឌកម្មលើរឿងបង្ហោះ Story Instagram ជាមួយនឹងពាក្យថា "អ#ខ្មៅ" កាលពីឆ្នាំមុនកន្លងទៅ។
លោកបានលើកឡើងថា៖ " កូនប្រុសរបស់ខ្ញុំមិនសប្បាយចិត្តនៅអង់គ្លេសទេ ហើយចង់មកលេងនៅជិតផ្ទះ នៅអាមេរិកខាងត្បូងវិញ។ គេបាននិយាយជាមួយ អនុប្រធានក្លឹប Boca Junior ហើយចង់លេងនៅក្លឹបហ្នឹង។ កូនខ្ញុំអត់ចង់បន្តនៅ Manchester United នោះទេ " ។
លោកបានបន្តថា៖ " រឿងរ៉ាវដាក់ទណ្ឌកម្ម ដោយសារតែពាក្យ 'Negrito (##ខ្មៅ)' រញ៉េរញ៉ៃគេណាស់ ដែលពេលខ្លះហ្នឹង ធ្វើឲ្យសុខភាពធ្លាក់ចុះ ហើយប៉ះពាល់ដល់ទម្រង់លេងទៅទៀត " ។
គួរបញ្ជាក់ផងដែរថា កាលពីខែធ្នូ ឆ្នាំ២០២០កន្លងទៅ Cavani បានបង្ហោះ Story នៅបណ្ដាញ Instagram ដោយអមជាមួយពាក្យថា "អរគុណអ#ខ្មៅ" ក្រោយពីមិត្តភ័ក្ដិរបស់ខ្លួន អបអរចំពោះការស៊ុតចូលនៅប្រកួតប៉ះនឹង Southampton។ ការបង្ហោះនេះ សាមីខ្លួនបានបញ្ជាក់ថា វាជាការលេងសើចជាមួយនឹងពួកម៉ាកជិតស្និទ្ធរបស់ខ្លួនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ខាង FA កាលពីខែមករា ឆ្នាំ២០២១ បានធ្វើការពិន័យ Cavani ដោយហាមមិនឲ្យលេង ៣ប្រកួត ជាមួយទឹកប្រាក់ជាង ១០ម៉ឺនដុល្លារ៕