• 2021-03-09 02:48:42
  • បាល់ទាត់

Pirlo ថា Ronaldo កំពុង​តែ​ក្ដៅ​ពុះកញ្ជ្រោល​​ចង់​ស៊ី​ Porto វិញ​ឲ្យ​បាន

  • 2021-03-09 02:48:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ Andrea Pirlo បាន​និយាយ​ថា Cristiano Ronaldo កំពុង​តែ​ពុះកញ្ជ្រោល​ និង​ត្រៀម​រួចរាល់​បន្ទាប់​ពី​បាន​សម្រាក ដើម្បី​ប្រកួត Juventus ប៉ះ Porto ពាន Champions League។

Pirlo បាន​សម្រេច​ចិត្ត​ឲ្យ​ម្ចាស់​ពាន Ballon d’Or ៥​សម័យ​​លេង​តែ​២១​នាទី​ប៉ុណ្ណោះ ក្នុង​ជំនួប​ឈ្នះ Lazio ៣-១ កាល​ពី​ថ្ងៃ​សៅរ៍។ ​Juventus នឹង​លេង​ជើង​ទី​ពីរ​ទល់​នឹង​ Porto នៅ​រាត្រី​នេះ​ម៉ោង​៣:០០​នាទី​ទៀបភ្លឺ។

ការ​សម្រេច​ចិត្ត​ឲ្យ Ronaldo សម្រាក​ក្នុង​ការ​ប្រកួត​ជាមួយ Lazio ដោយ​សារ​លោក Pirlo ចង់​ឲ្យ​គេ​​ត្រៀម​កម្លាំង​ឲ្យ​ពេញ​ៗ។ សម្រាប់​​កីឡាករ​ផ្ទាល់​ពិត​ជា​ចង់​​លេង​សងសឹក​ឲ្យ​ក្រុម​ណាស់ ក្រោយ​ចាញ់​ជើង​ទី​មួយ ២-១។

អ្នក​ចាត់​ការ Pirlo បាន​ប្រាប់​សារព័ត៌មាន​មុន​ជំនួប​​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ទីក្រុង Turin ថា Cristiano Ronaldo មិន​មាន​បញ្ហា​អ្វី​ទេ នេះ​គឺ​ជា​ការ​ប្រកួត​របស់​គេ។ គេ​កំពុង​ពុះកញ្ជ្រោល​។ គេ​ទទួល​បាន​ការ​សម្រាក​ និង​កំពុង​រងចាំ​ការ​ប្រកួត។ Pirlo បញ្ជាក់​ថែម​ទៀត​ថា ខ្សែ​ការពារ Giorgio Chiellini និង Matthijs de Ligt អាច​នឹង​​ត្រឡប់​មក​ទាន់​ពេល ដើម្បី​ប្រកួត​នឹង Porto៕ ​​​

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់