• 2021-03-06 03:16:32
  • បាល់ទាត់

ប៉ះ​ព្រៃវែង ​គ្រូ Tiger ​អត់​និយាយ​ច្រើន ​សំខាន់​៣​ពិន្ទុ​ត្រលប់​ទៅ​សៀមរាប​វិញ​

  • 2021-03-06 03:16:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Angkor Tiger ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ខេត្ត​ព្រៃវែង ​នៅ​រសៀល​នេះ​សម្រាប់​ការ​ប្រកួត​បើក​ឆាក​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០២១​នេះ​។

​លោក Oriol Segura គ្រូ​បង្វឹក​របស់​ក្រុម​ខ្លា​ទឹក​ក្រូច​ Angkor Tiger ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “ខ្ញុំ​ពិត​ជា​រីករាយ​ចំពោះ​វត្តមាន​របស់​ពួកគេ​ទាំងអស់​គ្នា។ ពួកគេ​សម្រប​ខ្លួនបាន​លឿន​ជាមួយ​នឹង​ការ​រស់​នៅ ពិសេស​បំផុត​នោះ​គឺ​ជា​មួយ​នឹង​ទម្រង់​លេង​របស់​ក្រុម។​ កីឡាករ [បរទេស] ទាំង ៥នាក់ នឹង​ផ្ដល់​ឲ្យ​ពួក​យើង​នូវ​គុណភាព​ដ៏ល្អ និង​ពេល​វេលា​ល្អ​ៗ​ក្នុង​អំឡុង​រដូវ​កាល​ថ្មី​ខាងមុខ​នេះជាមួយ​នឹង​ការ​ប្រយុទ្ធដ៏អស្ចារ្យ និងមានស្ថេរភាព”។

​សម្រាប់​ការ​រំពឹង​លទ្ធផល​វិញ ​លោក Oriol ​បញ្ជាក់​ថា​៖ “គ្រប់គ្នាគឺ​ពិតផ្ដោតខ្លាំង​ទៅលើចំណុចផ្សេង​ៗទាក់​ទងនឹងការប្រកួតមួយនេះ ហើយ​ពិតជារំភើព​ដែលបានលេង​ការប្រកួតក្រៅ​ទឹកដី​ជា​ប្រកួត​បើក​ឆាក ​និងព្យាយាមយក ​៣ពិន្ទុ​ត្រឡប់​មក​សៀមរាប​វិញ”៕

អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់