• 2021-03-05 13:05:42
  • បាល់ទាត់

ទីក្រុង​ Manchester មាន​កីឡាករ ៣រូប ដែល​ជាប់ក្នុង​បេក្ខភាពពាន​កីឡាករ​ឆ្នើម​របស់​ PL ខែ​កុម្ភៈ

  • 2021-03-05 13:05:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Premier League បាន​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវ​ការ​នូវ​បេក្ខជន​៨រូប ដែល​អាច​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កុម្ភៈ​ កន្លង​ទៅ​នៅ​ក្នុង​ថ្ងៃ​នេះ​។

នៅ​ក្នុង​នោះ​មាន​បេក្ខជន​២រូប​មក​ក្លឹប​ Manchester City ដែល​មាន​ដូច​ជា​ ខ្សែ​ការពារ​ Joao Cancelo និង​ ខ្សែ​បម្រើ​ Ilkay Gundogan។

រី​ឯ​បេក្ខជន​៦រូប​ទៀត​មក​ក្លឹប​ខុសៗ​គ្នា​ ដែល​មាន​ដូច​ជា​ ខ្សែ​បម្រើ​ក្លឹប​ Manchester United កីឡាករ​ Bruno Fernandes ខ្សែ​ការ​ពារ​ក្លឹប​ Fullham កីឡាករ​ Joachim Andersen ខ្សែ​បម្រើ​ក្លឹប​ Leicester City កីឡាករ​ Harvey Barnes ខ្សែ​បម្រើ​ក្លឹប​ West Ham United កីឡាករ​ Jesse Lingard ខ្សែ​បម្រើ​ក្លឹប​ Wolverhampton Wanderers កីឡាករ​ Ruben Neves និង​ខ្សែ​ប្រយុទ្ធ​ក្លឹប​ Leeds United កីឡាករ​ Raphinha

ទាក់ទិន​នឹង​លទ្ធផល​អ្នក​ឈ្នះ​ពាន​ខាង​លើ​នឹង​ចេញ​នៅ​អាទិត្យ​ក្រោយ​ ដោយ​រង់​ចាំ​ការ​បោះឆ្នោត​ពី​អ្នកគាំទ្រ​ ប្រធាន​ក្រុម​ក្លឹប​ទាំង​អស់​ និង​អ្នក​ជំនាញ​បាល់ទាត់​មួយ​ចំនួន​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់