• 2021-03-05 07:14:29
  • បាល់ទាត់

លីគ និង Hun Sen Cup រដូវ​កាល​​នេះ​​​ ​មិន​អាច​ចូល​យក​ព័ត៌មាន​ និង​​ថត​រូប​​​បានទេ ដោយសារកូវីដ

  • 2021-03-05 07:14:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

CNCC បាន​ចេញ​សេចក្ដី​ប្រកាស​មុន​នេះ​ពី​ការ​ហាម​មិន​ឲ្យ​អ្នក​សារព័ត៌មាន និង​អ្នក​ថត​រូប​ចូល​ទៅ​ផ្ដិត​រូប​ភាព​ សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​ Hun Sen Cup ​រដូវ​កាល​២០២១ ដោយ​សារ​វិបត្តិ​កូវិដ​-​១៩​ កំពុង​រីក​រាលដាល។​

​លីគ​កំពូល​កម្ពុជា​ នឹង​ចាប់​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ​​​ ដោយ​ឡែក​ការ​ប្រកួត​នេះ​អ្នក​ទស្សនា​ផ្ទាល់​ក៏​ត្រូវ​បាន​ហាម​ដូច​គ្នា។ ​ខាង​ក្រោម​​ជា​សារ​សម្រេច​របស់​ CNCC ៖

«ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ​និង​ស្រប​តាម​ប្រកាស​របស់​ក្រសួង​សុខាភិ​បាល គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា សូម​ប្រកាស​បិទ​រាល់​ការ​ចូល​យកព័ត៌មាន និងការថតរូបការប្រកួតផ្ទាល់ នៅគ្រប់កីឡដ្ឋានទាំងអស់ នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៥ និងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០២១ ពីសំណាក់បងប្អូនអ្នកសារព័ត៌មានគ្រប់ស្ថាប័នទាំងអស់(លើកលែងអ្នកថតរូបសារព័ត៌មានរបស់ក្លិប) ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់មានការជូនដំណឹងម្តងទៀត» ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់