• 2021-03-05 03:58:28
  • បាល់ទាត់

​មក​ស្គាល់​​ខ្សែប្រយុទ្ធ​​ដ៏​គ្រោះ​ថ្នាក់​​ក្លឹប​ធំ​ៗ​ទាំង​៦លីគ​រដូវ​កាល​នេះ

  • 2021-03-05 03:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លីគ​កំពូល​កម្ពុជា នឹង​ចាប់​​ផ្ដើម​នៅ​ចុង​សប្ដាហ៍​នេះ​​ ​ស្រប​ពេល​ក្លឹប​ធំ​​ៗ​នី​មួយ​ៗ​បាន​នាំ​យក​​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​រួចរាល់ ​សម្រាប់​​ត្រៀម​ប្រជែង​​គ្នា។ ​ដើម្បី​ឲ្យ​ប្រិយមិត្ត​ដឹង​ច្បាស់​ពី​ខ្សែ​ប្រយុទ្ធ​​ដ៏​គ្រោះថ្នាក់​របស់​ក្លឹប​ធំ​ៗ​ទាំង៦​​​មាន​​ បឹង​កេត ភ្នំពេញ​ក្រោន, ណាហ្គាវើល, ​ព្រះ​ខ័ន​រាជ​ស្វាយរៀង, វិសាខា និង​ Angkor Tiger ពេល​នេះ​ Sabay សូម​បង្ហាញ​ជូន៖

១- បឹង​កេត​ ៖ បឹង​កេត​ជា​ក្រុម​ជើង​ឯក​ចាស់​កាល​ពី​រដូវ​កាលមុន​ ឆ្នាំ​នេះ​ពួក​គេ​មាន​ខ្សែ​ប្រយុទ្ធ​ដល់​ទៅ​ ៤ នាក់​ដែល​សុទ្ធ​តែ​ជា​កីឡាករ​ល្អ​គឺ​មាន ចាន់ វឌ្ឍនាកា , ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ សឺប៊ី​ RAJKOVIC MARKO, សៀង ចន្ធា និង ម៉ាត់​ ណូរុន ទាំង​៤​នាក់​នេះ​អាច​ថា ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​ខ្លាំង​សម្រាប់​ក្រុមផ្សេង​ៗ។

RAJKOVIC MARKO

​២- ភ្នំពេញ​ក្រោន៖ ជើង​ខ្លាំង​​របស់​កម្ពុជា​មួយ​នេះ​​​មាន​ទម្រង់​លេង​ប្លែក​​ឆ្នាំ​នេះ ​សម្រាប់​​ខ្សែ​ប្រយុទ្ធ​ ​ដែល​ជា​មុខ​សញ្ញា​គ្រោះថ្នាក់​គឺ​មាន​ Matheus Souza E Silva សញ្ជាតិ​ប្រេស៊ីល​, Valeril Hryshyn សញ្ជាតិ​អ៊ុយក្រែន​ និង Rafael Adres Nieto Rondon ​សញ្ជាតិ​កូឡុំប៊ី ។

៣-​ ណាហ្គាវើល ៖ ​ក្លឹប​ខ្លាំង​និង​ជំនាញ​ក្នុង​ការ​ការពារ​មួយ​នេះ​ មាន​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ដែល​​ជា​មុខ​​សញ្ញា​គ្រោះ​ថ្នាក់​នោះ​គឺ ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​រូម៉ានី Leuca Petru ​គឺ​ជា​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​នៅ​អឺរ៉ុប។

៤- ​ព្រះខ័ន​រាជ​ស្វាយរៀង​ ៖ ជើង​ខ្លាំង​របស់​កម្ពុជា​មួយ​នេះ​មាន​​ខ្សែ​ប្រយុទ្ធ​ ដែល​គេ​កំពុង​ចាប់​អារម្មណ៍​យ៉ាង​​ច្រើន ​សម្រាប់​អ្នក​ដែល​​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​គ្រោះថ្នាក់​នោះ​គឺ​មាន Jean Marie Privat Befolo Mbarga , Miguel Angel JuncoMartinez និង ខ្សែ​ប្រយុទ្ធ​ LOPEZ MENDY ROBERT WALY ។

៥-​ វិសាខា ៖ ​​ក្លឹប​អ្នក​មាន​​មួយ​នេះ​ ​​​បាន​ចាយ​លុយ​ជា​ច្រើន​ដើម្បី​នាំ​យក​​កីឡាករ​ល្អ​ៗ​មក​ពង្រឹង​ក្រុម​។ ចំណែក​ខ្សែ​ប្រយុទ្ធ​ដែល​គេ​មើល​ឃើញ​ថា ជា​មុខ​សញ្ញា​គ្រោះ​ថ្នាក់​សម្រាប់​ក្រុម​នេះ​​គឺ​មាន អ្នក​ជំនាញ​ប្រើ​ក្បាល Marcus Haber, រ៉ឹង​ ប៊ុន​ហៀង, កែវ សុខផេង ​និង Mustafa Zazai ។

៦- Angkor Tiger ៖ បើ​មើល​ទៅ​លើ​ការ​រៀប​ចំ​របស់​គេ​ឆ្នាំ​នេះ Tiger មិន​ណយ​ទេ ពោល​គឺ​ពួក​គេ​បាន​នាំ​យក​​កីឡាករ​ល្អ​ៗ​មក​ចូល​រួម​ក្រុម​ជា​ច្រើន។ ចំណែក​តំបន់​ប្រយុទ្ធ​របស់​គេ​វិញ​ បើ​មើល​ទៅ​​ពិត​ជា​មិន​អន់ និង​​អាច​ជា​កីឡាករ​បង្ក​គ្រោះ​ថ្នាក់​សម្រាប់​គូបដិបក្ខ​គឺ​ IAGO BENTO FERNANDES ដែល​ជា​អតីត​កីឡាករ​ធ្លាប់​លេង​នៅ​លីគ​កំពូល​ប្រេស៊ីល ATA JESSE INIA ខ្សែ​ប្រយុទ្ធ​ដែល​មាន​ចលនា​លឿន​ និង​មាន​ភាព​វ័យ​ឆ្លាត​​ចេះ​បង្កើត​ឱកាស​សម្រាប់​ក្រុ​ម​៕

IAGO BENTO FERNANDES

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់