• 2021-03-04 03:22:48
  • បាល់ទាត់

Gerrard ​​បាន​កាត​ក្រហម ​ក្រោយ​ខឹង​អាជ្ញាកណ្ដាល​ពេក ប្រើ​ពាក្យ​មិន​ល្អ​

  • 2021-03-04 03:22:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អ្នក​ចាត់ការ Steven Gerrard ​របស់​ក្រុម Rangers ​បាន​ទទួល​កាត​ក្រហម​បណ្ដេញ​ចេញ​ពី​ទីលាន​នៅ​ចប់​តង់​ទី​១ ​ក្រោយ​ពី​លោក​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​ច្រើន​ពេក។

​ការ​តវ៉ា​រហូត​ដល់​ទទួល​បាន​កាត​ក្រហម​នេះ​កើត​ឡើង ​ដោយសារ​តែ​លោក Gerrard ​មិន​ពេញ​ចិត្ត​ជាមួយ​អាជ្ញាកណ្ដាល​ដែល​មិន​បាន​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ​ក្រុម​របស់​លោក ​ខណៈ​ដែល​កីឡាករ​របស់​ក្រុម Livingston ​បង្ក​កំហុស​នៅ​តំបន់​គ្រោះ​ថ្នាក់។ ​ដោយសារ​តែ​រឿង​នេះ​ហើយ ទើប Gerrard ខឹង​ខ្លាំង ​តវ៉ា​ជាមួយ​អាជ្ញាកណ្ដាល​រហូត​បាន​កាត​ក្រហម​តែ​ម្ដង។

​យ៉ាងណាមិញ ​ទោះ​ជា​មិន​អាច​ឈរ​បញ្ជា​កូន​ក្រុម​បាន​មែន តែ​ក្រុម Rangers ​នៅ​តែ​ទទួល​បាន​ជ័យជម្នះ​ដដែល ​ក្នុង​លទ្ធផល ១-០។ ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​នេះ គឺ​មាន​ន័យ​ថា​ក្រុម​មួយ​នេះ​នឹង​ក្លាយ​ជា​ជើង​ឯក​លីគ​ស្កុតឡែន​តែ​ម្ដង ​បើ​សិន​ជា​ពួកគេ​អាច​ឈ្នះ​១​ប្រកួត​ទៀត​នា​ចុង​សប្ដាហ៍។ ​បច្ចុប្បន្ន Rangers ​នាំ​មុខ Celtic ​១៨​ពិន្ទុ ខណៈ​ការ​ប្រកួត​នៅ​សល់​៧​ប្រកួត​ទៀត​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail អត្ថបទ៖ ប្រុស យុទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី