- 2021-03-03 13:21:02
- បាល់ទាត់
Pele បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងថ្ងៃនេះ
- 2021-03-03 13:21:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pele បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងថ្ងៃនេះ
ចន្លោះមិនឃើញ
លោក Pele អតីតកំពូលកីឡាករបាល់ទាត់ពិភពលោក ទទួលបានការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ក្នុងថ្ងៃនេះ នៅឯប្រទេសប្រេស៊ីល នេះបើយោងតាមការចុះផ្សាយរបស់ France 24។
ក្រោយទទួលបានការចាក់វ៉ាក់សាំង លោកមានសេចក្ដីសប្បាយរីករាយខ្លាំង ដែលមិនអាចបំភ្លេចបាន តែលោកក៏នៅតែបន្តក្រើនរំលឹកដល់មនុស្សគ្រប់គ្នាឲ្យបន្តអនុវត្តវិធានការណ៍ទប់ស្កាត់ជំងឺខាងលើឲ្យបានតឹងរ៉ឹងដដែល ទៅតាមប្រទេសរៀងៗខ្លួន។
យ៉ាងណាក្ដី បើតាមប្រភពខាងលើ អតីតកីឡាករលំដាប់កំពូលវ័យ ៨០ឆ្នាំរូបនេះ មិនបានបញ្ជាក់ពីប្រភេទវ៉ាក់សាំងដែលលោកបានចាក់ និងការចាក់លើកនេះ ជាលើកទីប៉ុន្មានទេ។
គួរបញ្ជាក់ផងដែរថា ប្រទេសប្រេស៊ីលក៏ស្ថិតក្នុងប្រទេសមួយ ដែលទទួលឆ្លងជំងឺរាតត្បាតនេះខ្លាំងផងដែរ ដោយមកទល់នឹងពេលនេះមានអ្នកឆ្លងសរុបចំនួន ១០.៦លាននាក់ ជាសះស្បើយ ៩.៥១នាក់ និងស្លាប់ ២៥៧,០០០នាក់៕