- 2021-03-02 12:57:18
- បាល់ទាត់
Ancelottiថា Everton ចង់សាករសជាតិ Top 4 នៅ PL ម្ដងនៅរដូវកាលនេះ
- 2021-03-02 12:57:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ancelottiថា Everton ចង់សាករសជាតិ Top 4 នៅ PL ម្ដងនៅរដូវកាលនេះ
ចន្លោះមិនឃើញ
លោក Carlo Ancelotti អ្នកចាត់ការក្លឹប Everton បាននិយាយក្រោយប្រកួតឈ្នះនឹងក្លឹប Southampton ក្នុងលទ្ធផល ១-០ ក្របខ័ណ្ឌ Premier League នៅក្នុងថ្ងៃនេះថា ក្លឹបលោកចង់សាករសជាតិ Top 4ម្ដង នៅរដូវកាលនេះ។
លោក Ancelotti បាននិយាយថា៖" នៅពេលនេះវាជាឱកាសដ៏ល្អបំផុតសម្រាប់យើង។ ខ្ញុំមិនដឹងថាខ្ញុំត្រូវរង់ចាំដល់ពេលណាទៀតទេ តែច្បាស់ណាស់ខ្ញុំចង់សាករសជាតិឡើងដល់ Top 4 នៅក្នុងការប្រកួតពានលីគកំពូលនេះម្ដង នៅរដូវកាលនេះ "។
លោកបានបន្តថា៖" ចាំប្រកួតថ្ងៃព្រហស្បតិ៍តទល់នឹងក្លឹប West Bromwich Albion ហ្នឹងយើងនឹងធ្វើឲ្យបាន។ យើងនឹងខំមើលថា តើថារស់ជាតិឡើងដល់ Top 4ហ្នឹងវាម៉េច "។
គួរបញ្ជាក់ផងដែរថា បើ Everton ប្រកួតឈ្នះ West Bromwich Albion នៅថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ ក្លឹបនេះនឹងឡើងដល់ចំណាត់ថ្នាក់ទី៤ នៅក្នុងប្រកួតពាន PL មួយនេះ៕